ក្រោយស្ពាយឈ្មោះមេម៉ាយ ឆៃ លីដាឡែន ដើរចាយរាងបង្ហាញរូបភាពយ៉ាងស្និទ្ធស្នាលនឹងប្រុសក្មេង

ថ្វីដ្បិតបែកបាក់ជាមួយស្វាមី និង មានឈ្មោះជាមេម៉ាយក៏ពិតមែន តែគេសង្កេតឃើញ ឆៃ លីដាឡែន ហាក់មិនបង្ហាញទុក្ខសោកអ្វីឡើយ ។ យ៉ាងណាមិញថ្មីៗនេះ ឆៃ លីដាឡែន បានបង្ហាញរូបភាពជាមួយប្រុសក្មេងម្នាក់យ៉ាងស្និទ្ធស្នាលដែលមើលទៅគួរឱ្យសង្ស័យ ។


ថ្មីៗនេះ ឆៃ លីដា ឡែន បានបង្ហាញរូបភាពកៀកកើយជាមួយបុរសសង្ហាម្នាក់រួមជាមួយនឹងការបង្ហោះសារថា «នឹកម្នាក់ប្រុសនេះណាស់ មិនដឹងគេនឹកយេីងអត់?» ។ការលើកឡើងរបស់ ឆៃ លីដាឡែន ក៏មានការ Comment ពីសំណាក់មិត្តភក្តិរួមអាជីពថា «ជាតិនេះមិនមែនគូ» និង ខ្លះទៀតថា «រឿងហួសហើយតាមយថាកម្មទៅណព្វ» ។ ក្នុងនោះ ឆៃ លីដាឡែន បានតបយ៉ាងខ្លីថា «ដឹងតើស» ។ ទោះជាយ៉ាងនេះក្តី ឆៃ លី ដាឡែន ពុំបានបញ្ជាក់ច្បាស់លាស់ពីទំនាក់ទំនងរបស់ពួកគេពីមុននោះស្និទ្ធស្នាលខ្លាំងកម្រិតណានោះទេ ។


គួរបញ្ជាក់ថា ឆៃ លីដាឡែន បានចែកផ្លូវជាមួយស្វាមីក្មេងក្រោយពីរួមរស់នៅបានមួយរយៈ និង មានកូនប្រុសមួយជាចំណងដៃ តែអ្វីដែលគួរឱ្យអាណិត ក្រោយបែកជាមួយស្វាមី ឆៃ លីដាឡែន បែរជាមិនទទួលបានកូនប្រុសមកថែរក្សានោះទេ ។ អ្វីដែលចាប់អារម្មណ៍ចុងក្រោយនេះមានការលើកឡើងថា ឆៃ លីដាឡែន កាន់តែស្រស់ស្អាត និង មើលទៅស្រស់ស្រាយហាក់មិនមានការកើតទុក្ខអ្វីឡើយ ៕

Leave a Reply