អៀ ម៉េងលិ ធីបចោលប្រុសចាស់ទ្រព្យធំ ស្រវ៉ាគូស្នេហ៍វ័យក្មេងព្រោះមាន ៤ ចំណុចនេះ…!

ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់តារាសម្តែងរូបស្រស់ដើមទ្រូងធំទ្រលុកទ្រលន់ អៀ ម៉េងលិ និង គូស្នេហ៍កាន់តែផ្អែមល្ហែមស៊ីជម្រៅ ។ ក្នុងនោះតារាសម្តែងវ័យក្មេងរូបនេះថែមទាំងលើកឡើងពីមូលហេតុដែលធ្វើឱ្យនាងស្រវ៉ាប្រុសក្មេងជាគូស្នេហ៍ហើយធីបប្រុសចាស់ចោល ។

ជាមួយនឹងរូបសម្រស់ស្រស់ស្អាត អៀ ម៉េងលិ មិនខ្លាចនឹងលេងខ្លួនសិចស៊ីបង្អួតរាងតូចស្រឡូន ដើមទ្រូងធំទ្រលុកទ្រលន់នោះទេ ដោយមានបុរសមិនតិចទេស្រមៃចង់បាននាងមកថ្នាក់ថ្នម តែគួរឱ្យស្តាយតារាស្រីរូបនេះមានគូស្នេហ៍ហើយជាបុរសវ័យក្មេងរូបសង្ហា និង ជានិស្សិតដែលសិក្សានៅបរទេសទៀតផង ។

ក្នុងនោះក៏មានអ្នកខ្លះលើកឡើងថាមូលហេតុ អៀ ម៉េងលិ ជ្រើសយកគូស្នេហ៍ជាបុរសវ័យក្មេងដោយសារលោកជាកូនអ្នកមានទ្រព្យធន ។ យ៉ាងណាថ្មីៗនេះ អៀ ម៉េងលិ បានលើកឡើងថា ប្រសិនបើនាងសម្លឹងទ្រព្យសម្បត្តិជាធំនាងប្រហែលជាជ្រើសស្រឡាញ់ប្រុសចាស់ហើយ ។

ក្នុងនោះតារាស្រីរូបនេះ បានលើកឡើងថា «មូលហេតុដែលខ្ញុំស្រឡាញ់គាត់មានតែបួនចំណុចទេដែលធ្វើឱ្យខ្ញុំស្រឡាញ់គាត់ ។ គាត់មិនចេះអួតអាង និង អំនួត ។ គាត់ជាមនុស្សមានទំនួលខុសត្រូវ គាត់ជាមនុស្សស្មោះត្រង់ និង គាត់ចេះឱ្យតម្លៃខ្ញុំ និង គ្រួសារខ្ញុំ អ៊ីចឹងអ្នកសួរខ្ញុំថាស្រឡាញ់គាត់ត្រង់ណាឥឡូវដឹងហើយហើយ ។ អ្នកខ្លះបាននិយាយថាខ្ញុំស្រឡាញ់គាត់ព្រោះឃើញទ្រព្យរបស់គាត់ សុំទោសបើឃើញទ្រព្យអត់ស្រឡាញ់ក្មេងទេស្រឡាញ់ចាស់ហើយ» ។

គួរឱ្យដឹងដែរថា មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញតារាស្រី អៀ ម៉េងលិ ហាក់មិនសូវខ្វល់ខ្វាយនឹងការងារសិល្បៈដូចមុនទេ ប៉ុន្តែគេបែរជាឃើញភាគច្រើននាងងាកមកពង្រឹងរបររកស៊ីវិញ ៕

Leave a Reply