នៅឆ្នាំ ២០២០មនុស្សកើតឆ្នាំរកា មានភ័ព្វសំណាងខ្ពស់ណាស់ដោយមានវត្តមានផ្កាយធំចំនួន ២ ជះពន្លឺជួយជ្រោមជ្រែង។
ជាទូទៅវត្តមានរបស់ផ្កាយវិបុលភាពនិងផ្កាយសម្បត្តិកាន់តែពង្រីកធំចំពីលើមនុស្សឆ្នាំរកាចាប់ពីខែប្រាំនេះទៅ ក៏ជាពេលវេលាដែលអ្នកត្រូវគិតពីគោលដៅនិងផែនការវែងឆ្ងាយកុំខកឱកាស។
បើអ្វីៗមិនទាន់កើតមានឡើងភ្លាមៗ ចូររក្សាចិត្តវិជ្ជមាន បង្កើតទិសដៅថ្មីស្វែងរកអ្វីដែលធ្វើឱ្យបេះដូងកក្រើកសកម្ម បន្ទាប់មកស្វែងរកវិធីធ្វើវា។
ចូរបង្កើនថាមពលខាងក្នុងរបស់អ្នក រក្សាភាពជឿជាក់និងកុំធ្លាក់ទឹកចិត្តដោយឧបសគ្គដែលមកជា បណ្តោះអាសន្ន។
សំណាងធំអាចធ្វើទៅបានក្នុងខែដែលល្អបំផុតរបស់អ្នកកើតឆ្នាំរកា គឺខែកុម្ភៈ មិថុនា សីហា វិច្ឆិកានិងមករាឆ្នាំ ២០២១ ។
សំណាងលុយកាក់ និងសុខភាពបានទៅរកា អាយុ២៧, ៣៩,៥១និង៨៧ ល្អបំផុត អាយុ៥១មធ្យម ចំណែករកាអាយុ១៥ ៣៩ និង៧៥ មិនសូវបានល្អទេ។
អ្នកដែលកំពុងសម្លឹងរកមើលគូ នឹងទទួលបានអាពាហ៍ពិពាហ៍ពេញដោយសុភមង្គលប្រសិនបើមានបំណងបើកអាជីវកម្មថ្មី សូមរករូបហនុមានឬហ្វុងស៊ុយកញ្ចក់ព្រះ ឬកង្កែបមាសទាញថាមពលសំណាងមកដាក់ក្បែរៗខាងស្តាំដៃ ។