យប់មិញ ពេជ្រ សោភា ជូនបាច់ផ្កាឲ្យអ្នកម្ដាយ តែបង្កប់លុយទាំងបាច់ (មានវីដេអូ)

ភ្នំពេញ៖ នៅក្នុងថ្ងៃបុណ្យរំលឹកគុណម្ដាយ កាលពីម្សិលមិញនេះ គឺជាថ្ងៃដ៏ពិសេសអស្ចារ្យ ដែលមនុស្សជាច្រើនមានឱកាសបានបង្ហាញពីអារម្មណ៍ ព្រមទាំងសកម្មភាពមួយចំនួន ដែលខ្លួនបានតាំងចិត្តធ្វើដើម្បីបង្ហាញពីភាពកតញ្ញូ ចំពោះអ្នកមានគុណ ជាពិសេស អ្នកម្ដាយជាទីស្រលាញ់របស់ពួកគេផ្ទាល់តែម្ដង។


យ៉ាងណាមិញ នៅក្នុងឱកាសមួយនេះ ក៏មានបណ្ដាសិល្បៈករសិល្បការិនីជាច្រើន បានបង្ហាញពីក្ដីស្រលាញ់ ព្រមទាំងការដឹងគុណដ៏ធំធេង ចំពោះអ្នកម្ដាយរបស់ខ្លួន ដែលរួមមានទាំងពាក្យពេចន៍ និងកាដូដ៏ពិសេសជូនសម្រាប់អ្នកម្ដាយថែមទៀតផង ដែលនៅក្នុងចំណោមនោះ កំពូលតារាសម្រៀងស្រី អ្នកនាង ពេជ្រ សោភា ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះអ្នកម្ដាយរបស់នាង ផងដែរ។


លើសពីនេះទៅទៀត តាមរយៈវីដេអូ ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ៊្វេសប៊ុក កាលពីយប់មិញនេះ ដែលបង្ហាញពីទិដ្ឋភាពនៅក្នុងពិធីជប់លៀង ក្នុងថ្ងៃបុណ្យទិវាម្ដាយ របស់អ្នកនាង ពេជ្រ សោភា នាងក៏បានជូនបាច់ផ្កាដ៏ធំមួយ ដែលនៅក្នុងនោះ មានបង្កប់លុយទាំងបាច់ ដែលជាកាដូដ៏ពិសេស សម្រាប់អ្នកម្ដាយរបស់ខ្លួន ដែលបានធ្វើឲ្យបណ្ដាហ្វេនជាច្រើន កាន់តែរំភើបជំនួស ផងដែរ៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖


សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply