អីយ៉ាស់ មើលម៉ូតសម្លៀកបំពាក់ របស់ហេង ប៊ុនលាភ ធានាថាប្លែកភ្នែក

ដូចជាប្រិយមិត្តបានដឹងរួចហើយ ពីតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព កាលពី១០ឆ្នាំមុន លោក ហេង ប៊ុនលាភ ព្រមចាកឆ្ងាយពីសិល្បះ ដើម្បីប្រើជីវិតសាមញ្ញជាមួយ ក្រុមគ្រួសាររបស់លោក។ សព្វថ្ងៃលោក ក៏បានប្រកបរកស៊ី និងមានឋានៈខ្ពង់ខ្ពស់ ក្នុងជួរមន្រ្តីរាជការផងដែរ ដែលដំណឹងនេះ ធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំង។


ក្នុងនោះដែរ គេសង្កេតឃើញថា តារាប្រុសរូបនេះ ហាក់ដូចជា មានការរសនិយមជាមួយនឹងឈុតសម្លៀកបំពាក់ ពណ៌ឆើតៗស្រស់ៗតែម្តង ដែលខុសពីតារាប្រុសផ្សេង។ ជាពិសេស មិនថាម៉ូតអាវ ឬខោទេ សុទ្ធតែមានម៉ូតប្លែកៗ ស្ទើរតែមិននឹកស្មានដល់។


ប៉ុន្តែទោះបីជាយ៉ាងណា ក៏ហ្វេនភាគច្រើន បានគិតថា នេះការស្លៀកពាក់លេង ក្នុងពេលទំនេររបស់លោកតែប៉ុណ្ណោះ ព្រោះថាពេល តែងខ្លួនចូលកម្មវិធីផ្លូវការ រូបលោក មិនតែងខ្លួនបែបនេះទេ។

Leave a Reply