ទោះជាប់នៅអូស្រ្តាលី តែ ជាតិ សុច្ចកា មិនភ្លេច Surprise អ្នកម្តាយនៅក្នុងថ្ងៃ Mother’s day (មានវីដេអូ)

ថ្វីដ្បិតមិនទាន់មានឱកាសត្រលប់មកស្រុកកំណើតក៏ពិតមែន តែតារាចម្រៀងពន្លកថ្មី ជាតិ សុច្ចកា មិនភ្លេចផ្ញើកាដូជាពិសេសជូនអ្នកម្តាយនៅក្នុងឱកាស Mother’s day ឡើយ ដែលធ្វើឱ្យអ្នកម្តាយរំភើបជាខ្លាំង ។

នៅក្នុងថ្ងៃបុណ្យ Mother’s day ជាតិ សុច្ចកា បានរៀបចំកាដូទូរស័ព្ទយ៉ាងស្រស់ស្អាតពីប្រទេសអូស្ត្រាលីផ្ញើជូនអ្នកម្តាយរបស់ខ្លួន ដែលឱ្យអ្នកម្តាយរបស់នាងរំភើបជាខ្លាំង ។ ទោះមិនមែនជាកាដូដែលមានតម្លៃថ្លៃខ្លាំង តែមើលទៅអ្នកម្តាយរបស់ ជាតិ សុច្ចកា ពិតជារំភើបចំពោះទឹកចិត្តកូនស្រី ។

ក្នុងនោះក៏មានការលើកឡើងថាទោះមានវ័យក្មេងតែ ជាតិ សុច្ចកា មានទឹកចិត្តគួរឱ្យសរសើរហើយក៏ជាសំណាងរបស់អ្នកម្តាយដែលមានកូនស្រីល្អបែបនេះ ។ គួរបញ្ជាក់ថា ពេលនេះតារាចម្រៀង ជាតិ សុច្ចកា កំពុងស្នាក់នៅប្រទេសអូស្រា្តលីនៅឡើយបើទោះបីជានាងបានបញ្ចប់ការសម្តែងទៅហើយក្តី ។ ដោយសារកូវីដ ១៩ មិនទាន់ស្ងប់ស្ងាត់ ជាតិ សុច្ចកា ក៏មិនទាន់ច្បាស់ថាពេលណានាងនឹងត្រលប់មកស្រុកកំណើតវិញឡើយ ។

អ្វីដែលកត់សម្គាល់គ្រាន់តែស្នាក់នៅប្រទេសអូស្តា្រលីប្រមាណជាពីរខែប៉ុណ្ណោះគេសម្គាល់ឃើញ ជាតិ សុច្ចកា មានរូបរាងធាត់ទ្រលុកទ្រលន់ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់ស្ទើរគ្រប់គ្នា ។ ចង់ដឹងថាម្តាយរបស់តារាវ័យក្មេងរូបនេះរំភើបកម្រិតណានៅពេលទទួលបានកាដូពីកូនស្រី តោះទៅទស្សនាវីដេអូទាំងអស់គ្នា ៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply