កម្ពុជាយើងជាប់ជាប្រទេសមានប្រព័ន្ធសុខាភិបាលខ្លាំង អាចទប់ស្កាត់កូវិដ១៩បានល្អជាងគេ

លទ្ធផល នៃការទប់ស្កាត់ការរាតត្បាត និងការព្យាបាលមេរោគ COVID-19 នៅក្នុងតំបន់អាស៊ានរយៈកាលកន្លងមក នេះបានបង្ហាញថា មានប្រទេស២ បាននាំមុខគេលើការទប់ស្កាត់ការរីករាលដាល នៃជម្ងឺ COVID-19 បានល្អ គឺប្រទេស កម្ពុជា និងប្រទេសឡាវ ដោយប្រទេសទាំង២នេះ មានអ្នកជម្ងឺឆ្លងតិចជាងគេ និងក្នុងចំណោមអ្នកជម្ងឺ ដែលបានឆ្លង មិនទាន់មានអ្នកណាម្នាក់បានស្លា ប់នៅឡើយទេ។

យោងតាម មជ្ឈមណ្ឌលព័ត៌មានអាស៊ានបានបង្ហាញថា គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសឡាវមាន អ្នកឆ្លងមេរោគCOVID-19 មានចំនួនតិចជាងគេ ពោលគឺមានអ្នកឆ្លងត្រឹមតែ១៩នាក់ប៉ុណ្ណោះ ស្រប់ពេលចំនួនអ្នកត្រូវបានព្យាបាលជាសះស្បើយមានចំនួន៩នាក់ ។

សម្រាប់ប្រទេសកម្ពុជាវិញ គឺមានអ្នកឆ្លងសរុបចំនួន១២២នាក់ ខណៈចំនួនអ្នក ដែលត្រូវបានព្យាបាលជាសះស្បើយ មានរហូតដល់ទៅ១២០នាក់ ពោលមានន័យថា អ្នកដែលនៅកំពុងព្យាបាល គឺមានចំនួនតិចជាងគេ គឺមានត្រឹមតែ២ នាក់ប៉ុណ្ណោះ។

ដោយឡែក ក្នុងចំណោមប្រទេសទាំង១០របស់អាស៊ាន ប្រទេសសិង្ហបុរី មានចំនួនអ្នកឆ្លងមេរោគខាងលើនេះច្រើនជាងគេ គឺមានចំនួនសរុបដល់ទៅ២១៧០៧នាក់ និមានអ្នកស្លា ប់ចំនួន២០នាក់ និងអ្នកត្រូវបានព្យាបាលជាមានចំនួន ២០៤០នាក់។ ហើយគ្រាន់តែនៅថ្ងៃទី៩ ខែឧសភានេះ តែ១ថ្ងៃប៉ុណ្ណោះ សិង្ហបុរីបានធ្វើតេស្តរកឃើញអ្នកឆ្លងថ្មីមាន ចំនួនដល់ទៅ៧៦៨ករណីឯណោះ។

តាមពីក្រោយប្រទេសសិង្ហបុរី ក៏មានប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ដែលជាប់ជាប្រទេសមានការរីករាលដាល់មេរោគCOVID-19 ច្រើនជាងគេក្នុងតំបន់អាស៊ាន ផងដែរ ក្នុងនោះប្រទេសឥណ្ឌូនេស៊ីមានអ្នកឆ្លងសរុបចំនួន១៣១១២នាក់ មានអ្នកស្លា ប់ចំនួន៩៤៣នាក់ និងអ្នកឆ្លងថ្មីនៅថ្ងៃនេះ មានចំនួន៣៣៦នាក់ ។ សម្រាប់ប្រទេសហ្វីលីពីនវិញមានអ្នកឆ្លងសរុបចំនួន១០៤៦៣នាក់ អ្នកស្លា ប់ចំនួន៦៩៦នាក់ និងមានអ្នកឆ្លងថ្មីនៅថ្ងៃនេះមានចំនួន១២០នាក់ ៕

Leave a Reply