គ្រាន់តែស្រោចផ្កាសោះ Ja Jittapa បញ្ចេញមួយទំហឹង ឲ្យហ្វេនក្ដៅខ្លួនអស់…

ថៃ៖ តារាស្រីជនជាតិថៃ នាង Ja Jittapa ជាតារាសម្ដែងមួយរូប បានប្រឡូកនៅក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ថែមទាំងទទួលបានតំណែងជា តួឯកស្រីដ៏មានប្រជាប្រិយភាពទៀតផង ប៉ុន្តែមួយរយៈចុងក្រោយមកនេះ នាងហាក់ដូចជាមិនមានភាពមមាញឹក នៅក្នុងការងារសិល្បៈសម្ដែង ជាពិសេស គឺនាងមិនសូវបានចេញមុខ ដូចកាលពីមុននោះទេ។


យ៉ាងណាមិញ បើទោះបីជា តារាស្រីរូបនេះ មានភាពស្ងប់ស្ងាត់ពីវិស័យសិល្បៈ ក៏ពិតមែន តែនាងនៅតែមាន ការថែរក្សាសម្រស់ ព្រមជាមួយនឹងការលេងខ្លួនដ៏ទាក់ទាញ ដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែលេងខ្លួនស៊ិចស៊ី ធ្វើឲ្យហ្វេនៗជាច្រើនកាន់តែមានចំណាប់អារម្មណ៍ និងមានភាពពេញចិត្តលើរូបនាងខ្លាំងឡើង។


លើសពីនេះទៅទៀត កាលពីថ្មីៗនេះ តារាស្រី Ja Jitapa ស្រាប់តែបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម ដែលជារូបភាព ក្នុងពេលដែលនាងកំពុងតែស្រោចទឹកផ្កា ជាពិសេសនោះ នាងថែមទាំងបានមកជាមួយនឹង ឈុតប៊ីគីនីពណ៌លឿង បង្ហាញពីសម្រស់ និងរូបរាង ព្រមទាំងស្បែកស.ខ្ចី លេងឲ្យហ្វេនៗមើលសឹងតែមិនដាក់ភ្នែក ពីសម្រស់ដ៏មានមន្តស្នេហ៍របស់នាង ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply