ជួយស៊ែរផងបងប្អូន! ស្រ្តីដែលជាម្តាយសរសៃកូនខ្ចី កុំបរិភោគត្រីបែបនេះអោយសោះព្រោះវាអាចបណ្តាលអោយ

ហ្វេសប៊ុក ៖ មហាជនជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Mana Heang បានធ្វើការចែករំលែកនូវបទពិសោធន៍ដែលគាត់ទើបតែជួបប្រទះមួយ​​​​​​​​​​​​​​​​​​​​​​​ ចាត់ទុកថាជាការដាស់តឿនដល់ស្ត្រីដែលទើបនឹងកូនង៉ែតរួច ​​​​​​​​​​​​​​​​​​​​​​​​ដោយរៀបរាប់យ៉ាងចាក់ដោតថា ៖ «សួស្តីម៉ាក៉ៗនៅក្នុងគ្រុបនេះ ខ្ញុំចង់ចែករំលែកបទពិសោធន៍ខ្លះៗ ជូនម៉ាក់ៗ​ក្នុងគ្រុប​ជាពិសេសម៉ាក់ៗ ​​​​​​​​​ដែលសរសៃខ្ចី ​​​​​​​​​​​​​ក៏ដូចជាម៉ាក់ៗ​ដែលអត់​មានចាស់ៗនៅជាមួយ ​​​​​​​​​​​​​​​​​​។

ចង់ប្រាប់ថាពេលញុំាអីអោយប្រយ័ត្ន កុំអោយដូចខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ដោយសារតែត្រីនេះម៉ាក់ៗ អើយទាស់ចង់ងប់ 2 យប់ 3 ថ្ងៃម៉ាក់ៗរាគផង ក្អួតផង​​​​​​​​​​​​​​​​​​អង្គុយមិនកើត ឈរមិនកើត ងងឹតមុខឈឹង គ្មានកម្លាំងក្នុងខ្លួនសូម្បីតែបន្តិច​​​​​​​​​​​​​​​​​ ។

ហើយបើនិយាយពីក្អួតវិញ ឡើងបែប​ប្រម៉ាត់​​​​​​​​​​​​​​​​​​​​​ ក្អួតឡើងចង់ចេញ ពោះវៀន​ពោះតាំង​មកអស់ហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។បើរាគវិញអត់បាច់ប្រឹងទេម៉ាក់ៗ​អើយមកឯង​​​​​​​​​​​​​​​​​​​​​​​​​​​ អត់កំប្លែងទេណាម៉ាក់ៗ​យាយមែន ។ ប្ដីទិញថ្នាំអោយញុំាក៏ក្អួត​មកវិញដែរ ប្ដីប្រាប់ថា​​​​​​​​​​​​​​​​​​​​​​​​​​​ «​ពេទ្យថា​មិនមែន​ទាស់ទេ គឺ​ពុលចំណី» ។

ខ្ញុំក៏និយាយ​ទៅប្ដីវិញថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើខ្ញុំពុលមែន​ហេតុអី​ក៏បងឯង​​​​​​​​​​​​​​​​​​​​ និង​កូនអត់អី បើញុំាត្រីហ្នឹងដូចគ្នា ហើយមិនបានញុំាអីផ្សេងផង ​​​​​​​​​​​​​​​​​​​​​​​​​​​​។ពេទ្យគ្មានឡើយពាក្យថាទាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​(បញ្ជាក់​ខ្ញុំមាន​កូនពីរនាក់ ម្នាក់អាយុ 1ខួប 3ខែ ហើយម្នាក់ទៀត​ ទើបតែអាយុ 2 ខែទេ) ។​​​​​​​​​​​​​​​​​​​​​​ គេថា​អោយញុំាស្រាត្រាំក្រពះកាំប្រម៉ា ។​​​​​​​​​​​​​​​​​​​​​

ខ្ញុំញុំា​ថ្ងៃដំបូង​ក៏ក្អួត​មកវិញដែរ ញុំាមិនកើត​​​​​​​​​​​​​​​​ ក្នុងខ្លួនវេទនា​ចង់ងប់​ហើយ​ម៉ាក់ៗអើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ចុងក្រោយខ្ញុំ​ជា ​​​​​​​​​​​​​​​​​​​​​​​ដោយសារ​យកត្រី ដែលទាស់នឹង​ទៅកំឡោច​អោយខ្លោច​ទៅជាធ្យូង ​​​​​​​​​​​​​​​​​​​​​​​ហើយបុក​អោយម៉ត់ បើមាន​ស្រាលាយ​ជាមួយ​ស្រាផឹក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើអត់ស្រាលាយ​ជាមួយ​ទឹក​ក៏បាន ។

ប្ដីខ្ញុំមិន​ធ្វើអោយ​ខ្ញុំញុំាទេ ថាទៅញុំាអោយកើតមហារីកអី​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែម៉ាក់ យាយ និង ប៉ាខ្ញុំប្រាប់ថា បើយើងទាស់អីត្រូវយករបស់ហ្នឹង​ទៅបន្សាប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ខ្ញុំត្រូវតែសាក​​​​​​​​​​​​​​​​​​​​ គាត់ប្រាប់ថាញុំាហើយ បើយើងទាស់មែន​​​​​​​​​​​​​​​​​​​​​ប្រហែលកន្លះ​ម៉ោងបែកញើស​មកស្រាក់ៗ​ហើយ ប៉ុន្តែខ្ញុំញុំាបានប្រហែលជិត​មួយម៉ោង​ទៅហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​តែអត់មានឃើញបែកញើសសោះ តែបែជាចង់ក្អួតទៅវិញ ។ ក្នុងចិត្តគិតថា​មិនដឹង​យ៉ាងមិច​យ៉ាងម៉ាទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ខ្ញុំក៏ស្រងំ​គេង​បាន​ប្រហែលជា 2 ​​​​​​​​​​​​​​​​​​​​​​​​ម៉ោងក្រោយ ខ្ញុំមានអារម្មណ៍ថារាងធូរបន្តិច ប៉ុន្តែនៅ​ឈឺពោះ​តិចៗ​តែឈប់ក្អួត​​​​​​​​​​​​​​​​​​​ ហើយខ្ញុំអាចងើបអង្គុយបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។អង្គុយមិនបានយូរទេ ​​​​​​​​​​​​​​​​​​​​​​​ព្រោះនៅមិនទាន់​មានកម្លាំង ។

ម៉ាក់ៗណាដឹងថាញុំាអី ​​​​​​​​​​​ធ្វើអោយមានកម្លាំងជួយប្រាប់ផង​​​​​​​​​​​​​​​​​​​​ ។ ខ្ញុំស្ទើតែមិនបាន​ឃើញមុខកូនៗខ្ញុំទៀតហើយ ​​​​​​​​​​​​​​​​​​​​ម៉ាក់ៗអើយនេះជា​បទពិសោធន៍​សម្រាប់ជីវិតខ្ញុំ »​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ អរគុណដែលបានចែករំលែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕ ប្រភព៖ mana heang

Leave a Reply