លោក គីម ជុងអ៊ីល មុនទទួលមរណភាព មានកម្ពស់តែ ១,៦០ម៉ែត្រប៉ុណ្ណោះ។ ហេតុដូច្នេះហើយទើបអតីតមេដឹកនាំកូរ៉េខាងជើងរូបនេះតែងពាក់ស្បែកជើងដែលមានកែងខ្ពស់ ដើម្បីបិទបាំងពីកម្ពស់លោក។ដោយសារតែភាពមិនពេញចិត្តនឹងកម្ពស់ទាប លោក គីម ជុងអ៊ីល បានសម្រេចចិត្តធ្វើរឿងមួយកាលពីឆ្នាំ១៩៨៩ ដើម្បីបំបាត់ភាពតឿនៅក្នុងទឹកដីកូរ៉េខាងជើង។
លោកបានចែកចាយខិតប័ណ្ណទៅកាន់ប្រជាជនទាំងឡាយនៅទីក្រុងព្យុងយ៉ាង ដោយលើកឡើងថាមានថ្នាំពិសេសម្យ៉ាង ដែលជួយឲ្យមនុស្សទាបក្លាយជាខ្ពស់បាន។ គីម ធ្វើដូច្នេះមានបំណងចង់បញ្ចប់ការបន្តពូជហ្សែនដែលគ្មានស្តង់ដារ ទៅកាន់មនុស្សជំនាន់ក្រោយនៅកូរ៉េខាងជើង៕ប្រភព៖ independent
