ស្អាតហើយ ចិត្តល្អទៀត! ឃើញបងៗសមត្ថកិច្ច តាមផ្លូវ Love Riya ជូនថវិកាមួយចំនួន ធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ហើយសរសើរថា…

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន Love Riya ដែលជាស្ត្រីដែលមានរូបសម្រស់ស្រស់ស្អាតម្នាក់ និងជាអ្នកលក់ផលិតផល តាមហ្វេសប៊ុកដ៏ល្បីល្បាញផងដែរ កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជន។ ស្ត្រីរូបនេះ មិនត្រឹមតែជោគជ័យលើមុខជំនួញប៉ុណ្ណោះទេ ក៏ជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌ផងដែរ តាមរយៈសកម្មភាពកាលពីពេលកន្លងមក។


ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២០ Love Riya បានជួបបងៗ សមត្ថកិច្ចតាមផ្លូវ ក៏បានជូនថវិកាមួយចំនួនផងដែរ។ Riya បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ចែករំលែកដល់បងៗសមត្ថកិច្ច គ្រាន់តែជាទឹកចិត្តបន្តិចបន្តួចពីរូបនាង love Riya “។


ក្រោយពីឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាសរសើរថា “ចិត្ត​ល្អ​ណាស់​ បង”, “បានបុណ្យច្រើនណាស់ចែ”, “ស្អាតហើយចិត្តល្អទៀតបងស្រី” ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀតចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ៕

Leave a Reply