(ភ្នំពេញ) ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ មួយរយៈចុងក្រោយនេះ មានព័ត៌មានជាច្រើន បានចុះផ្សាយពីការបាត់បង់តំណែងធំៗជាច្រើនរបស់ពិធីការិនី ដែលមានសំនួនវោហារមិនចេះរីងស្ងួតនាង ចាន់ កែវនិមល ពីទូរទស្សន៍ហង្សមាស ដោយភ្ជាប់រឿងនេះ ទៅនឹងលោកជា វិបុល។
ប៉ុន្តែបើផ្អែកលើការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ពួកគេ ហាក់មិនមានបញ្ហាអ្វីកើតឡើងដោយសាររឿងស្នេហាបែបនេះនោះឡើយ។ជាក់ស្តែង ព័ត៌មានកើតការសង្ស័យនេះ បានក្លាយជាទីចាប់អារម្មណ៍ និងក្លាយជាចំណុចរសើបមួយក្នុងពិភពសិល្បៈ ត្បិតអ្នកទាំងពីរសុទ្ធតែមានកេរ្តិ៍ឈ្មោះល្បី និងមានប្តីប្រពន្ធកូនរៀងខ្លួន។
ជាការកត់សម្គាល់ បើយោងតាមការចុះផ្សាយពីបណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយ បានអោយដឹងថារឿងបាត់ឱកាសរបស់ចាន់ កែវនិមលនេះ បានក្លាយជាការជជីកសួរដេញដោលគ្នា។ ជាពិសេសក៏លេចឭថា អ្នកនាងនិមល អាចលាឈប់ពីតួនាទីនាស្ថាប័ននោះ ព្រោះតែបញ្ហា កើតឡើងនោះមានសភាពធ្ងន់។
ក្នុងនោះដែរ ប្រភព បានលើកឡើងថា មូលហេតុដែល អ្នកនាងចាន់ កែវនិមល បាត់វត្តមានពីកម្មវិធីល្បីៗនៅទូរទស្សន៍ហង្សមាស អាចនឹងមានរឿងមួយចំនួនពាក់ព័ន្ធជាមួយជាវិបុល។ ភាពស្និតស្នាលរបស់ពិធីករ ពិធីការិនីដ៏ឆ្នើមនេះ ហាក់ទោរទន់ក្លាយជាផ្លូវចិត្តដាក់គ្នាទៅវិញទៅមក។ អនុស្សាវរីយជាច្រើនដែល បានសាងឡើងនៅលើវេទិកា និងដំណើរវែងឆ្ងាយបំពេញការងារតាមខេត្ត។
មានរឿងចម្លែកៗ បានកើតឡើងជាច្រើនដែលចាន់ កែវនិមល និងជា វិបុលធ្លាប់ចាប់ដៃគូគ្នា ដំណើរការកម្មវិធីជាច្រើននោះ បែរជាដកចេញ។ ពិសេសមានតែវិបុល ជាមួយដៃគូថ្មី មានថន លក្ខិណា ប៉ែន ស្រីពេជ្រ ឬអ្នកនាងគង់ សុជាតិ។
ដោយឡែក ផ្ទុយពីការលើកឡើងខាងលើនេះបើក្រឡេកមើលការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ពួកគេទាំង២ តែងបង្ហាញភាពផ្អែមល្ហែម សុភមង្គលស្នេហាជាមួយក្រុមគ្រួសារ មានន័យថា លោកជា វិបុល កំពុងសាងស្នេហ៍យ៉ាងមានសុភមង្គលជាមួយអ្នកនាងគង់ សុជាតិ ព្រមទាំងកូនរបស់ពួកគេផងដែរ។
រីឯអ្នកនាង និមល ក៏តែងបង្ហាញសកម្មភាពផ្អែមល្ហែមនេះ ជាញឹកញាប់ជាមួយស្វាមី និងកូនៗ សឹងតែលើសជាតិស្គរទៅហើយ។យ៉ាងណាមិញ ម្យ៉ាងក្នុងអំឡុងពេលនេះអ្នកនាង កែវ ចាន់និមល បានចេញទៅអាមេរិកមួយរយៈ ដូច្នេះហើយវាអាចជាមូលហេតុ ដែលនាំឲ្យបាត់មុខនាងពីកម្មវិធីទូរទស្សន៍។
ធម្មតាកាលណានាងអវត្តមាន ត្រូវតែមានអ្នកជំនួស ទម្រាំនាងត្រឡប់មកវិញ។តួយ៉ាង ទោះយ៉ាងជុំវិញព័ត៌មានខាងលើនេះ នៅមិនទាន់មានការចេញមកបកស្រាយយ៉ាងណានៅឡើយទេទាំងលោក ជា វិបុល និងនាង ចាន់ កែវ និមល នៅឡើយទេ៕ប្រភព៖ តារា
