នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ ធ្វើឲ្យមហាជនជាច្រើនបង្ហាញការកោតសរសើរយ៉ាងចំពោះ ស្រីមុំ និងស្វាមី ដែលមានទឹកចិត្តដ៏ល្អប្រពៃ ជួយសង់ផ្ទះថ្មី ជូនលោកយាយម្នាក់។ តារាសម្តែងរូបស្រស់ម្នាក់នេះបានបញ្ជាក់ក្នុងហ្វេសប៊ុកបន្ថែមថា៖
បានសម្រេចបំណងម៉ាក់យាយហេីយ នាងខ្ញុំ និងក្រុមគ្រូសារ បានជួបជាមួយនិងម៉ាក់យាយ ឈ្មោះយាយ ភូន អាយុ៦០ឆ្នាំជាង
ដែលពីមុនម៉ាក់យាយរស់នៅផ្ទះស្បូវខ្ទមតូចមួយដែលធ្លុះធ្លាយ ហេីយពុកស្ទេីរតែរលំ ដែលម៉ាក់យាយស្ថិតនៅក្នុងសភាពចាស់ជរា មិនមានកូនចៅពឹងពាក់ និងស្វាមី ស្លាប់ចោលអស់រយះពេល15ឆ្នាំហេីយ។
សព្វថ្ងៃរស់ និងពឹងលេីព្រះតេជគុណ ថុងរី ដែលគង់នៅវត្តព្រៃម្លូ ដែលម៉ាក់យាយជួយការងារចង្ក្រាន និងលាងចាន នាងខ្ញុំ និងក្រុមគ្រួសារ បានចុះមក ខេត្តតាកែ ភូមិព្រៃម្លូ ឃុំក្រពុំឈួក ស្រុកកោះអណ្តែត ក្រោមការដឹកនាំរបស់ព្រះតេជគុណ ថុងរី រស់ ដោយធម៌
បានធ្វេីការសាងសង់ផ្ទះជូនម៉ាក់យាយដូចបំណង ដែលទាំងអស់នេះកេីតឡេីងមកដោយទឹកចិត្ត និងការជួយជាកំលាំងពីបងៗដែលជាកូនសិស្ស ព្រះតេជគុណ ថុងរី ផងដែរ៕ សូមជូនបុណ្យស្មេីៗគ្នា”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖
សូមទស្សនាវីដេអូខាងក្រោមនេះ៖