ត្រេកអរជំនួស….តារាចម្រៀង យក់ ថិតរដ្ឋា កំពុងពពោះកូនទីបី បាត់, សប្បាយចិត្តពេក ថ្លែងទាំងរំភើបថា “អាទិត្យ​ក៏នៅផ្ទះ ចន្ទក៏នៅតែផ្ទះ​ នៅផ្ទះច្រើនពេក ធំតែពោះចឹង​ខ្ញុំ​ ហាសហា បានមួយទៀតដូចចិត្តហើយ ប្តីអើយ…

ព្រឹកមិញនេះ នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀងដ៏ល្បី គឺអ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ខណៈខ្លួនកំពុងតែពពោះ បានជិត៦ខែហើយ តាមបំណងប្រាថ្នារបស់នាង និងស្វាមី (ឃុំ ប៉ុណ្ណាដែត) ដែលកូនទី៣នេះ ជាកូនស្រី។


ក្នុងនោះផងដែរ តារាចម្រៀងស្រីរូបនេះ​ បានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តជាខ្លាំង ហើយក៏បានពោលពាក្យប៉ុន្មានម៉ាត់ថា៖“អាទិត្យ​ក៏នៅផ្ទះ ចន្ទក៏នៅតែផ្ទះ​ នៅផ្ទះច្រើនពេក ធំតែពោះចឹង​ខ្ញុំ​ ហាសហា បានមួយទៀតដូចចិត្តហើយប្តីអើយ​ យើងបិទវគ្គត្រឹមនឹងណាប្តី​ ! Khum Ponadet Drdd”។


ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានបង្ហាញអារម្មណ៍រំភើបជំនួស និងអបអរសាទរ ចំពោះតារារូបនេះ និងស្វាមី ដែលបានទទួលកូនស្រី តាមបំណងប្រាថ្នា។ ព្រមទាំងនៅមានពាក្យជូនពរល្អៗជាច្រើនទៀត៕

Leave a Reply