វ័យជិតៗ ៤០ឆ្នាំហើយ តែរាង ពេជ្រ សោភា ក្នុងឈុតហែលទឹក កប់មែនទែន

មកដល់ឆ្នាំនេះ តារាចម្រៀងអ្នកនាង ពេជ្រ សោភា ទោះបីមានវ័យជិត ៣៦ ឆ្នាំយ៉ាងណាក៏ដោយ ក៏តារារូបនេះហាក់មើលទៅនៅស្រស់ស្អាត និងក្មេងជាងវ័យ មិនចាញ់តារាៗស្រករក្រោយៗនោះទេ។ ម្យ៉ាងវិញទៀត ដោយសម្រស់នៅថេរបែបនេះហើយ បានជាអ្នកនាង ពេជ្រ សោភា មានឱកាសក្លាយទៅជា តួតំណាងរបស់ក្រុមហ៊ុនជាច្រើន ដោយនៅក្នុងនោះក៏មានក្រុមហ៊ុនថែទាំសម្រស់ផងដែរ។

ថ្មីៗនេះដែរ តារាចម្រៀងរូបនេះ ក៏បានបង្ហោះនូវរូបភាពមួយសន្លឹកក្នុងឈុតហែលទឹក ដែលព្រលែងក្បាលពោះរាបស្មើររបស់អ្នកនាង គឺបានធ្វើឲ្យមហាជន និងអ្នកគាំទ្រ កាន់តែសរសើរពីស្រមស់នៅចាំរបស់អ្នកនាង ពេជ្យ សោភា បន្ថែមទៀត។

ជាការពិតណាស់ ទោះបីជាវ័យជិត ៤០ ឆ្នាំក្តី តែអ្នកនាង ពេជ្រ សោភា ចូលចិត្តតុបតែង និងរៀបចំខ្លួនតាមបែបយុវវ័យច្រើន ដែលធ្វើឲ្យមហាជនជាច្រើន គិតថាអ្នកនាងមានវ័យត្រឹមជាង ២០ឆ្នាំប៉ុណ្ណោះ។ ហើយក្នុងនោះដែរ អ្នកនាងបានហាត់ប្រាណជារឿយៗ និងញុំារបបអាហារត្រឹមត្រូវ ទើបធ្វើឲ្យរាងរបសអ្នកនាង មិនប្រែប្រួលទៅណា ៕

Leave a Reply