មួយភាគបីនៃចរាចរណ៍ដែនទឹកសាកលលោក។ ចំណូលពាណិជ្ជកម្មប្រចាំឆ្នាំក្នុងទឹកប្រាក់ប្រមាណ៥លានលានដុល្លារអាមេរិក។ ប្រទេសជ ម្លោះទាំងប្រាំមួយ ផ្ទៃទឹកតែមួយដែលនេះគ្រាន់តែជាព័ត៌មានត្រួសៗ។ សមុទ្រចិនខាងត្បូង ដែលជាដែនទឹករួមរបស់តំបន់អាស៊ីអាគ្នេយ៍ជា ធនធានដ៏សម្បូរបែបមានទាំងនៅលើទឹក និងក្រោមទឹកសមុទ្រនេះ គឺពោរពេញទៅដោយសម្បត្តិមច្ឆាជាតិ និងផ្ទាំងថ្មបាតសមុទ្រ។
បាតសមុទ្រនេះសម្បូរទៅដោយធនធានប្រេង និងឧស្ម័នធម្មជាតិ ដែលតាមការប៉ាន់ស្មានរបស់មន្ត្រីអាមេរិក អាចស្មើនឹងធនធានប្រេង និងឧស្ម័នធម្មជាតិរបស់ប្រទេសម៉ិកស៊ិកទាំងមូល ហើយបើតាមការប៉ាន់ស្មានរបស់មន្ត្រីចិន ធនធានទាំងនេះអាចធ្វើឲ្យប្រទេសទាំងនេះក្លាយជាប្រទេសសម្បូរដោយប្រេង និងឧស្ម័នធម្មជាតិទី២ បន្ទាប់ពីប្រទេសអារ៉ាប់ប៊ី សាអូឌីត។ កត្តាទាំងនេះបានធ្វើឲ្យសមុទ្រចិនខាងត្បូងក្លាយជាផ្លូវទឹកយុ ទ្ធសាស្ត្រដ៏សំខាន់ និងដ៏ច ម្រូងចម្រាសបំផុតមួយនៅក្នុងសតវត្សរ៍ទី២១។
នៅភាគខាងជើង សមុទ្រចិនខាងត្បូងមានព្រំប្រទល់ជាប់នឹងឆ្នេរសមុទ្រនៅប្រទេសចិន ដែលចិនទាមទារសិទ្ធិកា ន់កា ប់សមុទ្រនេះតាំងពីសតវត្សរ៍មុនៗ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលក្រុងប៉េកាំងទា មទារកា ន់កា ប់ជាង៩៥ភាគរយនៃផ្ទៃសមុទ្រចិនខាងត្បូងនេះ ហើយពឹងផ្អែកលើសមុទ្រនេះដើម្បីនាំចូល៨០ភាគរយនៃតម្រូវការប្រេងឆៅរបស់ខ្លួន។
ប្រទេសចិនក៏ទាមទារកា ន់កា ប់កោះតូចៗជាច្រើននៅសមុទ្រចិនខាងត្បូង ហើយថែមទាំងបានចាក់ដីក្នុងទំហំជាង១៣០០ហិកតា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធាភាគច្រើនរបស់ខ្លួន រួមមានផ្លូវយន្តហោះដ៏វែងសម្រាប់យន្តហោះទ ម្លាក់គ្រា ប់បែ កផងដែរ។ ក្នុងរយៈពេលជាច្រើនសតវត្សរ៍កន្លងទៅនេះ សមុទ្រចិនខាងត្បូងដើរតួនាទីយ៉ាងសំខាន់ដល់ការរីកចម្រើនខាងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន។
ប្រទេសដែលមិនមានជ ម្លោះក៏មានផលចំណេញក្នុងសមុទ្រនេះដែរ។ តំបន់នេសាទត្រី Natuna Sea ដែលមានព្រំដែនជាប់សមុទ្រចិនខាងត្បូងក៏មានផ្ទុកធនធានឧស្ម័នធម្មជាតិសម្រាប់ប្រទេសឥណ្ឌូនេស៊ីនៅក្បែរនោះផងដែរ។ ឆ្ងាយពីសមុទ្រចិនខាងត្បូងនេះ ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន មិនបានទា មទារកា ន់កា ប់សមុទ្រចិនខាងត្បូងទេ ក៏ប៉ុន្តែពឹងផ្អែកសមុទ្រនេះដើម្បីធ្វើចរាចរណ៍ឆ្លងកាត់ដោយសេរី ដើម្បីបំពេញពាក់កណ្តាលនៃតម្រូវការថាមពលរបស់ខ្លួន។
សហរដ្ឋអាមេរិកដែលការពារផលប្រយោជន៍របស់ខ្លួន និងផលប្រយោជន៍សម្ព័ន្ធមិត្តរបស់ខ្លួននោះ កំពុងដាក់យោធានៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។ មន្ត្រីជើងទឹកអាមេរិកគ្រោងនឹងពង្រីកកម្លាំងយោធាជើងទឹកអន្តរជាតិរបស់ខ្លួនគឺកងនាវាក្នុងតំបន់ប៉ាស៊ីហ្វិក ជាង៣០ភាគរយនៅឆ្នាំ២០២១៕ សូមទស្សនាវីដេអូនៅខាងក្រោម៖
សូមទស្សនាវីដេអូនៅខាងក្រោម៖