ផ្ទុះការភ្ញាក់ផ្អើល!! កំពូលតារាសម្តែងស្រី អម្ពរ ទេវី បង្ហាញផ្ទះរបស់នាងក្នុងប្រទេសអាមេរិក

មួយរយៈចុងក្រោយនេះ កំពូលតារាសម្តែងស្រី អម្ពរ ទេវី ឧស្សាហ៍ឡើងចុះស្រុកខ្មែរច្រើនដង ក៏ព្រោះតែ អ្នកនាង ត្រូវថត ខ្សែភាពយន្តមួយចំនួន ក្រោយពីទទួលបានភាពជោគជ័យ ក្នុងរឿង ទឹកចិត្តម្តាយសម័យថ្មី ។ពេលនេះ អ្នកនាង ក៏បានទៅរស់នៅ លើដែនដីប្រទេសអាមេរិកវិញហើយ ដែលជាទីលំនៅទី២ សម្រាប់នាង និងស្វាមី។


ប្រហែលជាប្រិយមិត្ត ពិតជាចង់ដឹងហើយថា ក្នុងនាមជា អ្នកនាង អម្ពរ ទេវី កំពូលតារាសម្តែងល្បី ប្រចាំស្រុកខ្មែរ តើពេលទៅរស់នៅ ស្រុកគេ តើជីវភាពរបស់នាង យ៉ាងណាទៅវិញ។ជាក់ស្តែង បើងាកមើល ពីសកម្មភាព ដែលតារាស្រីរូបនេះ ឧស្សាហ៍បង្ហោះ ជាមួយនឹង ជីវិតឯកជនរបស់អ្នកនាង អាចឲ្យដឹងផងដែរថា អ្នកនាង ពិតជាមានជីវភាពមិនធម្មតានោះឡើយ ដែលមានផ្ទះទ្រនំខ្ពស់រស់នៅ និង មានឡានទំនើបប្រើប្រាស់។


ជាពិសេស ម៉ូតផ្ទះរបស់អ្នកនាង ក៏ស្រស់ស្អាត និងជាម៉ូតទាក់ទាញមែនទែន ដែលធ្វើបែបរចនា ម៉ូតបរទេសតែម្តង ស្រស់ស្អាតគួរឲ្យចង់រស់នៅ។ ហើយមិនតែប៉ុណ្ណោះ នៅខាងមុខ ផ្ទះរបស់អ្នកនាង ក៏មានទីធ្លាធំទូលាយ។ ប្រភពពី likermedia

Leave a Reply