កូនបង្កើត កូនប្រសារ ចៅ ចៅទួតទាំងអស់ របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាង លី បានមូលមតិ គ្នា ជាកច្ឆ័ន្ទរៀបចំពិធីបុណ្យ…

នៅរសៀលថ្ងៃ៣រោច ខែពិសាខ ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២០ ត្រូវជាថ្ងៃគម្រប់៧ថ្ងៃនៃការទទួលអន្និកម្មរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធ ម្ម ញ្ញាណ វិវឌ្ឍនា លោកស្រី ប៊ុន សាមលេន និងលោក គីម ទូច ព្រម ទាំង បុត្រ និង ចៅ ឯកឧត្តម គ្រី ទូច និង លោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ និងចៅ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបុត្រ និង ចៅ លោកជំទាវ ប៊ុន សុថា និង ឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងបុត្រនិងចៅ បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្វពិធី បុណ្យ ទក្ខិណានុប្បទាន គម្រប់៧ ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ ដោយជរាពាធក្នុង ជន្មាយុ ៩៦វស្សា ។


សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃអាទិត្យ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវ នឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ របស់អ្នកឧកញ៉ា ព្រឹទ្ធ មហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា នឹងមានពិធីសាសនាប្រគេនយាគូដល់ព្រះសង្ឃ វេរភត្តាហារ ប្រគេន ដល់ព្រះសង្ឃ បង្សុកូល ដារឆ្លង និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រចំនួន ៩៦អង្គ ជាកិច្ច បង្ហើយបុណ្យ៕ រូបភាពពី ៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Leave a Reply