ជីវិតពេលដែលមានគ្រួសារ ខំលះបង់គ្រប់យ៉ាង សូម្បីតែពេលវេលាផ្ទាល់ខ្លួន រូបសម្រស់ ភាពអៀនខ្មាស់ ពពោះកូនឲ្យគេ បែរជាគេមិនឲ្យតម្លៃ ថែមទាំងមើលងាយទៀត ទើបសម្រេចចិត្តចាកចេញ រកអនាគតថ្មី

ពិតណាស់ជីវិតប្ដីប្រពន្ធតែងតែមានការឈ្លោះ ប្រកែកគ្នាដូច្នេះហើយ ប៉ុន្ដែទម្រាំតែអាចបានក្លាយទៅជាប្ដីប្រពន្ធរួមរស់នៅជាមួយគ្នាអស់មួយជីវិត គឺវាពិតជាមិនមានភាពងាយស្រួលនោះឡើយ ដែលត្រូវឆ្លងកាត់ឧបសគ្គជាច្រើន បូករួមទាំងការមិនចុះសម្រុង ភាពមិនអោយតម្លៃ ដែលទាំងអស់នេះហើយ គឺជារឿងដើមហេតុ ដែលធ្វើឲ្យប្ដីប្រពន្ធមួយចំនួនបានសម្រេចចិត្ដចែកផ្លូវគ្នា ទាំងដែលមានកូនជាចំណងដៃថែមទៀតផង។

ជាក់ស្ដែង ដូចកាលពីពេលថ្មីៗនេះ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេកនារីម្នាក់ ដែលមានឈ្មោះ Try Soksokunthary ll បានចែករំលែកពីរឿងរ៉ាវជីវិតក្នុងក្រុមគ្រួសាររបស់ខ្លួន ដែលនាងបានខិតខំលះបង់ឈាមស្រស់ជូនស្វាមីរបស់នាង រហូតបង្កើតបានកូនម្នាក់ តែបែរជាបុរសរូបនោះមិនឲ្យតម្លៃនៃការខិតខំលះបង់របស់នាងទៅវិញ។

ទន្ទឹមនឹងនេះដែរ ម្ចាស់គណនី ហ្វេសប៊ុកខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖“ឃើញរូបខ្លួនឯងកាលមុនចង់ខ្លាចជីវិតពេលដែលមានគ្រួសារ ខ្ញុំបានលះបង់គ្រប់យ៉ាង សូម្បីតែពេលវេលាផ្ទាល់ខ្លួន រូបសម្រស់ ភាពអៀនខ្មាស់ ពពោះកូនឲ្យគេ ក្នុងនាងខ្លួនជាប្រពន្ធគេ តែគ្រប់យ៉ាងដែលខ្ញុំលះបង់គេមិនឲ្យតម្លៃ ហើយថែមទាំងមើលងាយខ្ញុំទៀត ហេតុនេះហើយទើបខ្ញុំសម្រេចចិត្តចាកចេញ

ដើម្បីមកចាប់ផ្ដើមជីវិតថ្មីមើលថែខ្លួនឯងជាថ្មី រកអនាគតថ្មីសំរាប់ខ្លួនឯងនឹងកូន មនុស្សស្រីសម័យឥលូវ គេមិនខ្លាចពាក្យស្រីមេម៉ាយទេ អ្វីដែលគេខ្លាច គឺឃុំខ្លួនឯងជាមួយភាពឈឺចាប់។ ត្រូវចាំគ្មានមនុស្សស្រីចង់លែងលះគ្នាមករស់នៅជីវិតជាស្រីមេម៉ាយទេ បើសិនជាប្ដីនឹងល្អមានការទទួលខុសត្រូវលើគ្រួសារនោះ”។

Leave a Reply