កម្របានស្តាប់! បទ«ផ្សារកាប់គោនៅពោធិ៍ចិនតុង» លោកស្រី កែវ មន្ថា ច្រៀងជាភាសាអេស្ប៉ាញ ពិតជាពីរោះ (មានវីដេអូ)

ភ្នំពេញ៖ បច្ចុប្បន្ន មានមនុស្សមិនច្រើនអ្នកនោះទេ ដែលបានដឹងថា លោកស្រី កែវ មន្ថា ធ្លាប់ជាតារាសម្ដែង និង​តារាចម្រៀង ល្បីឈ្មោះក្នុង​សវត្សរ៍៦០-៧០ ដែលពេលនោះ លោកស្រី ជាតារាមួយរូបមានទេពកោសល្យខ្ពស់ ជាពិសេស អាចច្រៀងចម្រៀងបានយ៉ាងពីរោះទៀតផង។

ដោយឡែក ទឹកដមសំនៀងរបស់អតីតតារារូបនេះពិតជាពីរោះ និង ដក់ជាប់ក្នុងចិត្ត រាល់ពេលបានស្ដាប់បទម្ដងៗ។​ ក្នុងនោះដែរ បទចម្រៀងនីមួយៗ សុទ្ធទទួលបានគាំទ្រច្រើន​ពីមហាជន ទូទាំងប្រទេស ដោយបច្ចុប្បន្នក៏បានឃ្លាតឆ្ងាយពីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្របពេលដែលពេលនេះគាត់ ក៏មានឋានៈស័ក្ដិជា លោកជំទាវផងដែរ។

ជាមួយគ្នានេះដែរ មានវីដេអូចម្រៀងមួយ តារារូបនេះបានច្រៀងចម្រៀងបទ «ផ្សារកាប់គោនៅពោធិ៍ចិនតុង» ជាភាសាអេស្ប៉ាញស្ដាប់ទៅ ពិតជាប្លែកអារម្មណ៍ និង ពីរោះយ៉ាងខ្លាំង ខណៈពេលដែលគ្រប់គ្នាធ្លាប់តែស្ដាប់បទមួយនេះជាភាសាខ្មែរតែប៉ុណ្ណោះ។

បន្ទាប់ពីឃើញ វីដេអូចម្រៀងមួយនេះ ក៏មានអ្នកចុចចូលទស្សនា មិនតិចអ្នកនោះទេ ដោយមានអ្នកខ្លះក៏បានយកវីដេអូមួយនេះទៅចែកចាយបន្តក្នុងបណ្ដាញសង្គមផងដែរ៕ ប្រភព៖ Khmer Architectural
សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖


សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply