អាយុជិតពាក់កណ្តាល៨០ឆ្នាំហើយ តែតារាសម្តែង​ និងចម្រៀង ប្រុសទាំង១០រូបនេះ នៅមិនទាន់ដល់គូទៀត

មិនមែនមនុស្សទាំងអស់នៅលើផែនដីយើងនេះ ចង់រស់នៅកំព្រា រងា ឯកានោះទេ ម្នាក់ៗសុទ្ធតែប្រាថ្នាចង់បានអ្នកយល់ចិត្ត អ្នកស្រលាញ់ និងព្រមកាន់ដៃយើងរហូតដល់ជីវិតចុងក្រោយនៃភពផែនដីមួយនេះ​។ មានមនុស្សជាច្រើន ធ្លាប់ឆ្លងរឿងរ៉ាវជាច្រើន មិនរឿងស្នេហា ឬ ក៏រឿងការងារនោះទេ ។

ជាការពិតណាស់ មនុស្សយើងម្នាក់ៗ ពិតជាចង់បានជីវិតគូរមួយដែលល្អឥតខ្ចោះ (ពាក្យថា ឥតខ្ចោះនេះមិនមែនសំដៅទៅលើ ជីវិតមួយដែលគ្មានអ្វីប្រៀបបាននោះ តែជាជីវិតគូរដែល អ្នកណាក៏គេច្រណែន គេចង់បានដូចយើង ទោះបីស្ថិតនៅក្នុងស្ថានការបែបណាក៏ដោយ)។

ការជ្រើសជីវិតនៅលីវយូរ ក៏មិនមែនជាកំហុស ឬ ការខុសឆ្គងអ្វីនោះទេ គឺយើងគ្រាន់តែចង់បានមនុស្សម្នាក់ ដែលស្រលាញ់យើងពិតប្រាកដ មិនត្រូវការអ្នកដែលគេប្រាប់ថាស្រលាញ់ហើយ មិនប៉ុន្មានផង គេក៏ដើរចេញពីយើងទៅនោះទេ។

ដោយឡែកបើយើងងាកមកមើលពីជីវិតរបស់តារាចម្រៀង និងសម្តែងប្រុសចំនួន១០នាក់នេះវិញ ថ្វីត្បិតតែគាត់មានអាយុច្រើនក៏ពិតមែន តែពួកគាត់នៅតែសម្រេចចិត្តនៅលីវបន្តទៀត ដើម្បីរង់ចាំស្នេហាពិតប្រាកដមួយ ។

តារាចម្រៀង និងសម្តែង របស់កូរ៉េខាងត្បូង ដែលសុទ្ធសឹងតែជា Idol ​នៅក្នុងចិត្តរបស់បងប្អូន មិនទាន់បានជួបគូរពិត ឬ មិនទាន់ជួបគូរពិត ឬក៏អាចនិយាយបានថា ដោយសារតែចំណាយពេលនៅជាមួយការងារច្រើនពេក រហូតធ្វើឲ្យគេគ្មានពេលគិតរឿងគូរជីវិត ស្របពេលដែលអាយុរបស់ពួកគេកាន់ច្រើនទៅហើយនោះ។ តោះទៅមើល Idol ទាំង១០រូបរបស់បងប្អូន ណាខ្លះដែលបេះដូងនៅទំនេរដល់ពេលបច្ចុប្បន្ននេះៈ

១. Gong Yoo ឆ្នាំ​ថ្មី​អាយុ ៤០ឆ្នាំ​


២. Lee Dong Wook ឆ្នាំ​ថ្មី​អាយុ ៣៨ឆ្នាំ​


៣. Hyun Bin ឆ្នាំ​ថ្មី​អាយុ ៣៧ឆ្នាំ​


៤. Jo In Sung ឆ្នាំ​ថ្មី​អាយុ ៣៨ឆ្នាំ​


៥. Song Seung Heon ឆ្នាំ​ថ្មី​អាយុ ៤៣ឆ្នាំ​


៦. Park Hae Jin ឆ្នាំ​ថ្មី​អាយុ​ ៣៧ឆ្នាំ


៧. Lee Joon Gi​ ឆ្នាំ​ថ្មី​អាយុ ៣៨ឆ្នាំ​


៨. Kim Rae Won ឆ្នាំ​ថ្មី​អាយុ ៣៩ឆ្នាំ​


៩. Lee Sang Yoon ឆ្នាំ​ថ្មី​អាយុ ៣៨ឆ្នាំ​


១០. Jung Woo Sung ឆ្នាំ​ថ្មី​អាយុ​ ៤៧ឆ្នាំ

Leave a Reply