សុផា លីនដា បង្ហាញរូបភាពស្និទ្ធស្នាលនឹងមនុស្សស្រីដូចគ្នា សង្ស័យមានទំនាក់ទំនងពិសេស?

ថ្មីៗនេះតារាសម្តែងរូបស្រស់ សុផា លីនដា បានបង្ហាញរូបភាពកៀកកើយជាមួយនារីដូចគ្នាធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យខ្លាំង ប៉ុន្តែបែរជាមានការសរសើរថាចុងក្រោយនេះ សុផា លីនដា កាន់តែស្អាត និង សិចស៊ីបង្ហាញដើមទ្រូងទ្រលុកទ្រលន់គួរឱ្យក្នាញ់ទៅវិញ ។

សុផា លីនដា បានបង្ហាញរូបភាពកៀកកើយជាមួយនារីម្នាក់ជាច្រើនសន្លឹក រួមជាមួយនឹងសារខ្លីថា«អរគុណសម្រាប់ការស្រឡាញ់ណាបង» ។ ការលើកឡើងរបស់ សុផា លីនដា នាំឱ្យមានការសង្ស័យថាតិចស្រីស្អាត សុផា លីនដា ស្នេហាភេទដូចគ្នាទេដឹង ក្រោយពីខូចចិត្តជាមួយតារាចម្រៀង នៅ ស៊ីនឿន កន្លងមក ។

ទោះជាយ៉ាងនេះក្តីមានការបង្ហើបពីសំណាក់ប្រភពអ្នកកៀកកិតជាមួយ សុផា លីនដា ថាមិនមែនជាការពិតទេ ការពិតពួកគេពួកគេជាដៃគូជំនួញជាមួយគ្នាដែលទើបចូលហ៊ុនរកស៊ីកាលពីពេលថ្មីៗនេះ ។

បើទោះបីអតីតគូស្នេហ៍ នៅ ស៊ីនឿន មានគូដណ្តឹង និង ត្រៀមចូលរោងការក៏ពិតមែន តែរហូតមកដល់ពេលនេះ សុផា លីនដា នៅមិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីនៅឡើយទេ ។ ចុងក្រោយនេះគេសម្គាល់ឃើញនាងកាន់តែមានសម្រស់ស្អាត និង ចូលចិត្តលេងស្ទីលសិចស៊ីមិនធម្មតាឡើយ ៕

Leave a Reply