ឌី លីនណា ត្អូញនឹកស្រុក ក្រោយពេលចេញទៅសម្រាលកូននៅសហរដ្ឋអាមេរិក

តារាសម្តែង ឌី លីនណា បានបង្ហាញនូវអារម្មណ៍នឹកស្រុកកំណើតក្រោយពីនាងបានចាកចេញជាច្រើនខែដើម្បីទៅសម្រាលកូនទីបីនៅសហរដ្ឋអាមេរិក ។ ឌី លីនណា គ្រោងត្រលប់មកស្រុកខ្មែរឆាប់ៗក្រោយកូវីត ១៩ ធូរស្រាល ។

ឌី លីនណា បានចាកចេញទៅសហរដ្ឋអាមេរិកកាលពីអំឡុងពាក់កណ្តាល ឆ្នាំ ២០១៩ ដើម្បីសម្រាលកូនទីបីនៅទីនោះ ដែលពេលនេះកូនរបស់នាងមានអាយុបួនខែទៅហើយ ។ ទោះបីរស់នៅជួបជុំជាមួយស្វាមី និង កូនប្រុសស្រីនៅទីនោះក៏ពិតមែន តែ ឌី លីនណា នៅតែបង្ហាញអារម្មណ៍នឹកស្រុក និង ចង់ត្រលប់មកឆាប់ៗទៀតផង ។

មុនពពោះកូនទីបី ឌី លីនណា ក៏បានលេចមុខនៅក្នុងការសម្តែងរឿងភាគជាច្រើន ដែលក្នុងនោះភាគច្រើននាងសម្តែងជាតួមានចរិតកាចឆ្នាស់ឆ្នើម ។ ដោយឡែកស្វាមីរបស់នាងក៏មិនបានហាមឃាត់នាងមិនឱ្យ ប្រឡូកក្នុងអាជីពនេះដែរ ។ អ្វីដែលកត់សម្គាល់មានកូនដល់ទៅបីក៏ពិតមែនតែ ឌី លីនដា នៅតែមានសម្រស់ស្អាតសាច់ចាំ ជាពិសេសរូបរាងតូចស្រឡូនមិនចាញ់ក្រមុំៗប៉ុន្មានឡើយ ៕

Leave a Reply