ជឿជាក់ណាស់! សម្រាលកូនទីពីរបានជាងពីរខែ សារាយ សក្ខណា បង្អួតក្បាលពោះរាបស្មើរមិនចាញ់ក្រមុំ

បើគិតមកដល់ពេលនេះតារាសម្តែង សារាយ សក្ខណា ទើបសម្រាលកូនប្រុសទីពីរបានប្រមាណជាងពីរខែប៉ុណ្ណោះ តែយ៉ាងណាសម្រស់ និង រូបរាងរបស់នាងនៅតែតូចស្លីមមិនប្រែប្រួលខុសពីមុនឡើយ ។​


ថ្មីៗនេះ សារាយ សក្ខណា បានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយគ្រួសារតូចរបស់នាង ហើយអ្វីដែលចាប់អារម្មណ៍នៅក្នុងសម្លៀកបំពាក់ខោរឹប និង អាវយឺតបញ្ចេញក្បាលពោះ គេសម្គាល់ឃើញថាតារាសម្តែងរូបនេះនៅតែមានក្បាលពោះរាបស្មើស្ទើរមិនដឹងថានាងនៅសរសៃខ្ចីនោះទេ ។


មានការសរសើរថា កូនពីរទៅហើយតែសម្រស់របស់ សារាយ សក្ខណា នៅតែស្អាតខ្ញង់មិនស្រកស្រុតនោះឡើយ ។ មាននារីមិនតិចទេច្រណែន និង ចង់ដឹងថាមូលហេតុអ្វីទើប សារាយ សក្ខណា មិនប្រែប្រួលបែកសាច់ក្រោយសម្រាលកូនបែបនេះ ។


ពេលនេះដែរ សារាយ សក្ខណា កំពុងរស់នៅយ៉ាងមានក្តីសុខនៅទឹកដីអាមេរិក ដោយសារមានកូនទីពីររួមជាមួយនឹងកូវីដ ១៩ នោះធ្វើឱ្យ សារាយ សក្ខណា ខកខាននៅក្នុងការមកស្រុកខ្មែរដើម្បីមកមើលការខុសត្រូវក្នុងមុខជំនួញរបស់នាង ដែលមានដូចជាហាងកែសម្ផស្សដល់ទៅពីរសាខាដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើនផងដែរ ៕

Leave a Reply