ភ្នំពេញ៖ កញ្ញា សម ម៉ាណា ជាតារាសម្ដែងស្រីមួយរូប ដែលមានទេពកោសល្យអាចសម្ដែងបានយ៉ាងល្អ រាល់ស្នាដៃរបស់នាង តែងតែមានភាពលេចថ្លោ និង ទទួលបានការកោតសរសើរខ្លាំងពីទស្សនិកជន។
មិនត្រឹមតែជាតារាសម្ដែងនោះទេ តែនាងក៏ជាតារាបង្ហាញម៉ូតទៀតផង ដោយនាងទាំងរូបសមត្ថភាព និង រូបសម្រស់ផងនោះ ទើបធ្វើឲ្យនាង ទទួលបានប្រជាប្រិយភាពខ្លាំងមកទល់នឹងបច្ចុប្បន្ននេះ។ ដោយ សព្វថ្ងៃនាងក៏កាន់តែមានភាពមាញឹកជាមួយការងារ ជាពិសេសការថតខ្សែភាពយន្ត និង ថត MV ក្នុងបទចម្រៀងជាដើម។
ដោយឡែក នាងជាតារាស្រី ដែលមិនសូវបង្ហាញភាពឡូយឆាយ តាមបណ្ដាញសង្គម ប៉ុន្មានឡើយ តែមុននេះបន្តិច នាងបានបង្ហោះរូបភាពផ្ទះ ដែលនាង បានរស់នៅជិត ១៥ឆ្នាំមកនេះ។
ហើយអ្វីដែលយើងចាប់អារម្មណ៍នោះ ផ្ទះរបស់នាងពិតជាធំស្កឹមស្កៃគួរឲ្យចង់រស់នៅ តែពេលនេះ នាងត្រូវការជួសជុល កែលម្អ និងតុបតែងឲ្យបានស្អាតជាងមុនផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖