គាំទ្រពេញទំហឹង…លោក ផែង វណ្ណៈ សូមគាំទ្រ​ អោយសមត្ថកិច្ចផាក​ជន​ប្រមឹកបេីកបរ​ អោយខ្លាំងៗ​ ច្រើនៗ ដេីម្បី​សង្គ្រោះជីវិត​ពលរដ្ឋ​ធ្វេី​ដំណេីរតាមដងផ្លូវ​

បងប្អូនមហាជន ជ្រាបហើយថា នាពេលប៉ុន្មានថ្ងៃមកនេះ ប៉ូលីសចរាចរណ៍ បានធ្វើការរឹតបន្តឹងច្បាប់ថ្មី ដែលធ្វើឲ្យមហាជន ជាច្រើនមានការគាំទ្រ និងខ្លះទៀតមិនគំទ្រ តែសមត្ថកិច្ចធ្វើយ៉ាងនេះ គឺដើម្បីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះការធ្វើដំណើរតាមដងវិថី គឺយើងមិនអាចដឹងច្បាស់បានទេថា និងជួបរឿងអ្វី នៅពេលណានោះ។


ក្នុងការរឹតបន្តឹងច្បាប់នេះផងដែរ បានធ្វើឲ្យមហាជន គាត់មានការប្រុងប្រយ័ត្ន និងការខ្លួនបានល្អ ជាងមុន ទោះបីជាមិនទាន់បាន១០០ភាគរយក៏ពិតមែន តែក៏បានប្រសើរឡើងជាលំដាប់ នេះដោយសារតែការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច។


ដោយឡែក អ្វីដែលធ្វើឲ្យមហាជនកាន់តែគាំទ្រទៅទៀតនោះ គឺការផាកពិន័យទៅលើបុគ្គលដែលបើកបរក្នុងពេលស្រវឹងស្រា។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងថាឮ“ខ្ញុំពេញចិត្តណាស់ដែល​មន្ត្រី​ចរាចរណ៍​ ផាក​ជនប្រមឹក​បេីកបរ​ រថយន្ដ​ធុនតូចរហូតដល់​ ២លានរៀល​ ។


ព្រោះ​ពួក​ប្រមឹក​បេីកបរ​បែបនេះហេីយ​ ដែលតែងតែឆក់យកជីវិតជនស្លូតត្រង់​តាមដងផ្លូវ​ស្ទើរតែ​រាល់ថ្ងៃ​ ។ សូមគាំទ្រ​ អោយសមត្ថកិច្ចផាក​ពួក​ប្រមឹក​បេីកបរ​អោយខ្លាំងៗ​ ដេីម្បី​សង្គ្រោះជីវិត​ពលរដ្ឋ​ធ្វេី​ដំណេីរតាមដងផ្លូវ​ “៕

Leave a Reply