សត្វជង្គង់ក្រាស់ចំពុះខ្មៅ ប្រភេទសត្វកម្រ ត្រូវបានរកឃើញនៅខេត្តក្រចេះ និង ស្ទឹងត្រែង

ជង្គង់ក្រាស់ចំពុះខ្មៅ ជាប្រភេទសត្វកម្រ ដែលរងការគំរាមកំហែង និង កម្របានឃើញណាស់នៅក្នុងប្រទេសកម្ពុជាយើង នាពេលបច្ចុប្បន្ននេះ ។ ប៉ុន្តែពេលនេះ ក្រុមអ្នកអភិរក្សបានថតរូបវា នៅពេលវាកំពុងមានវត្តមាន និង បន្តពូជនៅតាមដងទន្លេមេគង្គលើ ក្នុងខេត្តក្រចេះ និង ស្ទឹងត្រែង ក្នុងប្រទេសកម្ពុជា ។

សត្វជង្គង់​ក្រាស់​ចំពុះ​ខ្លៅ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែលមាន​មាឌធំ ជើង​ធំ​ហើយ​វែង ចុង​ចំពុះ​ខ្មៅ គល់​ចំពុះ​លឿង ពេល​ហើរគេឃើញ ​ស្លាប​វា​ខ្មៅ​លាយ​ស ​។ បក្សីប្រភេទនេះ គឺជា​បក្សី​ដែល​តែងតែ​រស់នៅ​តាម​តំបន់​មាត់​ទន្លេធំៗ វាលភក់ វាល​ខ្សាច់ តំបន់ឆ្នេរ ហើយ​វា​បង្ហាញខ្លួន​ពេញ​មួយឆ្នាំ​ នៅ​តំបន់​ទាំងនេះ ហើយវាចូលចិត្ត​រក​ចំណី​តែ​ឯកឯង និង ​ជា​ប្រភេទ​បក្សី​ដែល​កម្រ​ ។

ជាទូទៅ​បក្សី​ ជង្គង់ក្រាស់ចំពុះខ្មៅ ​បន្ត​ពូជ ចាប់ពី ​ខែកុម្ភៈ ដល់​ ខែសីហា និង ​មាន​ពង​តែ​ ២​ ប៉ុណ្ណោះក្នុង​មួយ​រដូវ​ នេះបើតាមការៀបរាប់របស់ សៀវភៅសត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា ៕

Leave a Reply