អ្នកទេសចរម្នាក់ ដើរសុខៗស្រាប់តែធ្លាក់ចូលរន្ធដៅមួយ មានអីចុងក្រោយក៏រឿងពិសេសមួយ

ចិន៖អ្នកទេសចរមួយក្រុមក្នុងតំបន់ដាច់ស្រយាលមួយកន្លែងដែលស្ថិតនៅភាគខាងជើងប្រទេសចិនពួកគាត់បានដើរកាត់ព្រៃមួយកន្លែងដែលតាមប្រវិត្តសាស្រ្តទីនោះគឺជាផ្នូរបុរាណតាំងពីសម័យរាជវង្សសុង។ ពេលកំពុងដើរលេងភ្លាមៗនោះចៃដន្យបុរសម្នាក់ក្នុងចំណោមអ្នកទេសចរទាំងអស់គាត់បានដើរធ្លាក់ចូលក្នុងរន្ធដៅមួយដែលពួកគេគិតជាវាជាផ្នូរបុរាណនោះហើយ។

អ្នកទេសចរទំាងអ្នកគ្នានំាគ្នាជីកកាយដីចេញដើម្បីជួយទាញបុរសម្នាក់នោះមកវិញហើយមានអ្នកខ្លះក៏សើចថាបុរសម្នាក់នោះពិតជាស៊យមែនព្រោះគេគ្រប់គ្នាដើរមិនអីអីតែគាត់ម្នាក់ដែលដើរធ្លាក់ចុះក្នុងផ្នូរបុរាណនោះ។

នៅពេលពួគេកាយដីចេញមានមាត់ធំដែលអាចជួយទាញបុរសនោះឡើងមកលើបានហើយគ្រប់គ្នាបំរុងទាញគាត់មកលើវិញតែភ្លាមៗនោះបុរសម្នាកនោះនិយាយថា៖”ឈប់ខ្ញុំដូចជាឃើញអ្វីម្យាងនៅក្នុងនេះ”គាត់ក៏បានកាយដីមើលកែ្បរខ្លួនគាត់វាពិតណាគាត់បានរកឃើញរូបសំណាក់បុរាណជាច្រើននៅទីនោះគាត់ក៏បានរូបចំលាក់ទំាងនោះយកមកខាងលើដីដែរ។

ពេលគាត់ឡើងមកខាងលើដីហើយពួកគេក៏បានទាក់ទាងទៅប៉ូលីសនិងអ្នកជំនាញខាងប្រវត្តិសាស្រ្តក្នុងតំបន់នោះមកត្រួតពិន្យិតរូបសំណាក់បុរាណទាំងនោះឃើញថារូបសំណាក់នោះគឺជាវត្ថុបុរាណវប្បធម៌នៅក្នុងសម័យរាជវង្សសុងពួកគេក៏ស្នើរសុំវត្ថុបុរាណទំាងនោះពីបុរសម្នាក់នៅដើម្បីយកទៅរក្សាទុក្ខ​។

ដោយសារតែអ្នកទេសចរម្នាក់នោះហើយទើបគេអាចរកឃើញវត្ថុបុរាណជាច្រើនក្រោយមកខាងរដ្ឋាភិបាលក៏បានផ្តល់ប្រាក់រង្វាន់ជាច្រើនទៅអោយបរុសម្នាក់នោះវាពិតជាសំណាងដល់អស្ចារ្យមែនព្រោះដំបូងឡើយគ្រប់គ្នាថាគាត់ជួបស៊យហើយដែលធ្លាក់ចុះក្នុងរន្ធដៅបែបនេះ៕

Leave a Reply