ពេលបានស្តាប់សំលេងរបស់ភរិយា ឆាយ វីរៈយុទ្ធ ពិតជាពិរោះមិនចាញ់​តារា​អាជីព​ប៉ុន្មាន​ឡើយ​(មានវីដេអូ)

ក្រៅពី​និពន្ធ​បទចម្រៀង​សម្រាប់​តា​រា​ល្បី​ៗ​មួយចំនួន​ ជាពិសេស​លោក​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​ជា​ស្វាមី​តែម្តង​ ​។​ ​គេមិនដឹងថា​ភរិយា​របស់​លោក​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​ក៏​មានសំឡេង​ពីរោះ​មិនចាញ់​តារា​អាជីព​ប៉ុន្មាន​ឡើយ​ ​។​ ​យ៉ាងណា​មិញ​ថ្មី​ៗ​នេះ​ភរិយា​លោក​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​បាន​ ​Cover​ ​បទចម្រៀង​របស់​ស្វាមី​មួយ​បទ​ស្តាប់ទៅពិតជា​ពីរោះ​គយរឱ្យចង់ស្តាប់ ។

នេះ​ជាលើកដំបូង​ដែលគេ​បានឃើញ​ភរិយា​របស់​លោក​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​ដែល​មានឈ្មោះ​​ ​សែ​ ​ចាន់​ឌី​ ​បាន​ ​Cover បទចម្រៀង​ស្វាមី​​ដែល​មាន​ចំណងជើង​ថា​ ​ឈឺដូចគ្នា​ ​​ដោយ​​អ្នក​នាង​បាន​អះអាង​ថា ​បទ​នេះ​អ្នកនាង​ ​Cover​ ​យូរ​មក​ហើយ​គ្រាន់តែ​មិនបាន​បង្ហាញ​ ​។​ ​ក្នុង​នោះ​ក៏​មាន​​ចាប់អារម្មណ៍ ​ហើយ​សរសើរ​ថា​ភរិយា​របស់​តារាចម្រៀង​ប្រចាំ​ផលិត​ក​កម្ម​សាន់​ដេរូ​បនេះ ​ពិតជា​មាន​សំឡេង​ពីរោះ​មិនធម្មតា​ឡើយ​ ​។​

គួរ​បញ្ជាក់​ថា​ កន្លងមក​ភរិយា​របស់​លោក​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​បាន​និពន្ធ​បទចម្រៀង​ជាច្រើន​សម្រាប់​ស្វាមី​ ​ដែល​សុទ្ធសឹង​ជា​បទ​ល្បី​ៗ​ និង​ ពេញនិយម​ ​។​ ​ក្រៅពី​នេះ​អ្នកនាង​ក៏​ធ្លាប់​និពន្ធ​ឱ្យ​ ​មាស​ ​សុខ​សោភា​ ​និង​ ​តារាចម្រៀង​ដទៃទៀត​ផង​ដែរ​ ​។​

​មានការ​សរសើរ​ថា​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​ពិតជា​សំណាង​ណាស់​មិន​ត្រឹម​មាន​ភរិយា​ជា​កូន​អ្នកមាន​ទ្រព្យ​ប៉ុណ្ណោះទេ ​ថែមទាំង​មាន​សមត្ថភាព​និពន្ធ​បទចម្រៀង​ពី​រោះ​ៗ​សម្រាប់​ស្វាមី​ទៀតផង​ ។ ពីមួយទៅមួយថ្ងៃជីវិតគូរបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ កាន់តែមានសុភមង្គល ព្រោះឆាប់ៗនេះលោកត្រៀមខ្លួន និង ទទួលបានចំណងដៃកូនស្រីជាលើកដំបូង ​។​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply