មកដឹងចំនុចនេះ ស្រួលនិយាយ!!! ករណីភ្លេចបិទភ្លើងនៅពេលថ្ងៃ ឬការបើកភ្លើងនៅពេលថ្ងៃ គឺមិនមានការពិន័យនោះទេ (មានវីដេអូ)

ការរឹតបណ្ដឹងច្បាប់ចរាចរណ៏ថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាប់ពីថ្ងៃទី១ ខែឧសភានេះមក ​​​​​​​​​​​​​បានធ្វើអោយមានការរិះគន់ផងដែរ​​​​​​​​​​​​​​​ ចំនួនបងៗប៉ូលិសមួយចំនួនតូច​​​​​​​​​​​​​​​​​​​​​​ ដែលបានចាប់ផាកពិន័យប្រជាជន ​​​​​​​​​​​​​​​​​​លើសអ្វីដែលច្បាប់បានចែង ​​​​​​​​​​​​​ដូចជាចាប់ម៉ូតូកាំបន្ទះ ​​​​​​​​​​​​​​​បិទការពារ UV ៣០​​​​​​​​​​​​​​​​​​​​​​​​ ឫ៤០ភាគរយជាដើម។ល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ទទឺមនឹងនេះ មានប្រជាជនជាច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានឆាតទៅសួរផេកហ្វេសប៊ុកក្រសួងជាច្រើន ​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែការចាប់ខ្លះ ​​​​​​​​​​​​​​​ពួកគាត់ហាក់ជាសមរម្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​ទើបខាងក្រសួងបង្កើតលេខទូរស័ព្ទសម្រាប់សាកសួរមិនគិតថ្លៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ហើយនាព្រឹកមិញនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងវេទការស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក​​​​​​​​​​​​​​​ នៃស្ថានីយទូរទស្សន៍ជាតិកម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទក ដោយមានលោកឧត្ដមសេនីយ៍ត្រី ថី វិសាល ​​​​​​​​​​​​​​​​​​​​​​​​​​ជាអ្នកចូលរួម បានបកស្រាយលើករណីបើកភ្លើងពេលថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យមហាជនបានដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

«ធម្មតាយានយន្ដដែលនាំចូលពីបរទេស​​​​​​​​​​​​​​​​​​​​​​​​​​ នៅបណ្ដាប្រទេសដែលអភិវឌ្ឍ ឡានមួយទឹក ​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬឡានជជុះ ហើយភាគច្រើនយើងនាំចូលមកពីសហរដ្ឋអាមេរិក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបផងថា ច្បាប់តម្រូវឱ្យមានបើកភ្លើងពេលថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលភាសាអង់គ្លេសហៅថា (Day Light) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្លើងនេះបើកជាប់រហូតតែម្ដង បិទអត់បានទេ»​​​​​​​​​​​​​​​​​​​​​​​។

លោកបានបន្ថែមទៀតថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ «នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ​​​​​​​​​​​​​​​​​​​​​​​​ក៏ដូចជាព្រះរាជក្រឹត្យ នៃមាត្រា៣៩នេះ មិនមានមាត្រាណាមួយឱ្យមន្រ្ដីនគរបាលចរាចរណ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើការផាកពិន័យ ទៅលើភ្លើងពេលថ្ងៃនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធទៅនឹងភ្លើងនេះ ទោះបីយើងភ្លេចបិទភ្លើងកូតក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលយើងសល់ពីយប់នោះ ​​​​​​​​​​​​​​​​​​​​​​​​​​ក៏មន្រ្ដីនគរបាលមិនពិន័យដែរ។ ​​​​​​​​​​​​​​​​​​​ហើយទោះបីភ្លើង (Day Light) ដែលជាភ្លើងបំពាក់មានស្រាប់មកពីនាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏មន្រ្ដីនគរបាលមិនពិន័យដែរ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply