មិនរង់ចាំយូរ! ក្រោយជា ពីកូវីដ១៩ Lydia និងស្វាមី តស៊ូធ្វើរឿងនេះភ្លែត…

ថៃ៖ ក្រឡេកឃើញថា គូស្វាមីភរិយា ដែលជាតារាសម្ដែងប្រុសស្រី រវាង លោក Matthew និង នាង Lydia កាន់តែមានសុខភាពរាងកាយ និងផ្លូវចិត្ត រឹងមាំម្តងទៀត បន្ទាប់ពីបានជាសះស្បើយពី កូវីដ១៩ ។

ដោយឡែក បើទោះបីជា អ្នកទាំងពីរ បានជាសះស្បើយពីជំងឺមួយនេះ តែពួកគេនៅតែ មានការថែរក្សាសុខភាពយ៉ាងល្អបំផុត ដោយកាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Lydia បានបង្ហោះវីដេអូឃ្លីបមួយ ដែលនាងនិងស្វាមី បានត្រលប់មកកន្លែងហាត់ប្រាណម្ដងទៀត បន្ទាប់ពីត្រូវសម្រាកយ៉ាងយូរ។

នៅក្នុងនោះដែរ Lydia បានសរសេររៀបរាប់ពី អារម្មណ៍របស់នាង ដោយបាននិយាយថា៖ ថ្ងៃនេះ ជាថ្ងៃទី ៥៧ ហើយ បន្ទាប់ពី ការរកឃើញ ផលវិជ្ជមាននៃកូវីដ១៩ កាលពីដំបូងបង្អស់​ ហើយបន្ទាប់ពី បានធូរស្បើយអស់មួយរយៈពេលមក ឥឡូវនេះ គឺជាពេលវេលា ដើម្បីធ្វើឲ្យ សួត មានសភាពល្អប្រសើរឡើងវិញ៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Leave a Reply