មិនចាញ់តារារៀមច្បង ស្ងាត់ៗ ណាក់ ស្រីណា ឡើងវីឡាថ្មីយ៉ាងស្រស់ស្អាតមួយធំប៉ុនណាណី

មិនចាញ់តារារៀមច្បងល្បីៗប៉ុន្មានឡើយ ពេលនេះពិធីការិនីរូបស្រស់ ណាក់ ស្រីណា បានរៀបចំពិធីឡើងគេហដ្ឋានយ៉ាងស្រស់ស្អាត តែយ៉ាងណាពិធីឡើងគេហដ្ឋានរបស់នាងមិនមានការរៀបចំធំដុំទេ មានតែអ្នកសិល្បៈ និង បងប្អូនតែប៉ុណ្ណោះ ។


ពិធីឡើងគេហដ្ឋានថ្មីរបស់ ណាក់ ស្រីណា ក៏មានការចូលរួមសាទរពីសំណាក់មិត្តភក្តិសិល្បៈ ដូចជា កែវ សីហា សោម ស្រីនាថ រួមនឹងតារាមួយចំនួនទៀត ហើយអ្វីដែលគួរឱ្យកត់សម្គាល់ទិដ្ឋភាពទាំងក្នុងផ្ទះ និង ក្រៅផ្ទះមានការរៀបចំស្រស់ស្អាត និង ទាក់ទាញជាខ្លាំង ។ នៅក្នុងថ្ងៃពិសេសនេះដែរ ណាក់ ស្រីណា បានថតរូបជុំគ្នាជាលក្ខណៈគ្រួសារមើលទៅពិតជាមានសេចក្តីសុខនិងសុភមង្គលជាខ្លាំង ។


មហាជនបានសរសើរពីការខិតខំប្រឹងប្រែងរបស់ ណាក់ ស្រីណា ដែលឈានឡើងរហូតដល់ចំណុចបែបនេះ ដោយក្នុងនោះមានការបន្ថែមទៀតថាវីឡាថ្មីនេះមិនមែនជាទឹកប្រាក់របស់ ណាក់ ស្រីណា ទាំងអស់ទេ គឺជាការរួមចំណែកជាមួយក្រុមគ្រួសាររបស់នាងផងដែរ ៕

Leave a Reply