អុញនោះ! តារា​សម្តែង​ស៊ុំ សុ​ម៉ាលី បង្ហោះសាររិះគន់យ៉ាងចាស់ដៃទៅលើ Resort មួយកន្លែងក្នុងខេត្តកំពត ដោយបានរៀបរាប់ថា

ភ្នំពេញ ​៖​ ប្រិយមិត្តជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ កាលពីពេល​ថ្មីៗតារា​សម្តែង​នាង ស៊ុំ សុ​ម៉ាលី បានធ្វើកា​រ​ពន្លះ​ទី​កន្លេង​កម្សាន្ត​មួយ ក្នុង​ខេត្តកំពត​គ្រា​ដែល​នាង​និង​ក្រុមការងារ​បាន​ទៅលេងតែបែរជួបរឿងនឹកស្មានពុំដល់ទៅវិញ។

ក្នុងនោះដែរ អ្នកនាងបានរៀបរាប់​មូលហេតុ​សំខាន់​មួយ​ដែល​បាន​ធ្វើអោយ​តារា​សម្តែង​មេម៉ាយ​កូន​មួយរូប​នេះ​ហាក់​មិន​សប្បាយ និង​ក្តៅ​ចុង​ច្រមុះ ដោយបាន​រើ​ចេញពី​ទីនោះ​ទាំងយប់​តែម្តង។​

ជាក់ស្តែងបើ​យោង​តាម​អ្វីដែល ស៊ុំ សុ​ម៉ាលី បា​ន​ស​សេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ បានអោយ​ដង​ថា ថតរូប​ឡើង​សប្បាយ​គិតថា​ទីតាំង​ស្អាត​និង​សប្បាយ​ព្រោះ​ចង់​មក​សំរាកកាយ​ខ្លះ​មាន​ណា​លោក​ព្រះ​ម៉ោង​មិនទាន់​៧​ផង​ខាង​រី​សត​មក​ប្រាប់​បង​កុំ​បើក​ភ្លេង​លឺ​ពេក​រំខាន​កន្លែង​គេ។នាង​ថា ភ្ញាក់​ព្រឺ​ត​នៅ​នឹង​មានតែ​១០​បន្ទប់ ​ហើយ​ខាង​ខ្ញុំ​ជួល​៤​បន្ទប់​ហើយ​ខាង​នុង​ដូច​ជាមាន​ភ្ញៀវ​តែ​១​ទៅ​២​បន្ទប់​អី​សោះ​

ហើយ​ខ្ញុំ​មកនេះ​គឺ​ចង់​មក​សំរាកកាយ​អោយ​សប្បាយចិត្ត​ម្យ៉ាង​មុន​មក​ប្រាប់ថា​មានកម្ម​វិធី​ធ្វើ​កម្មវិធី​ខួបកំនើត​ទៀត​ទទួល​អឺ​អើ​គ្នា​ហើយ​អស់​.​លេង​ម៉ោង​មិនទាន់​៧​មិនទាន់​កាត់​នំ​ខួប​ផង​ មក​ប្រាប់​អោយ​បន្ថយ​សំឡេង​អាសូរ​តែឯង​បាស់​យក្ស​ស្អី​គ្រាន់តែ​អា​ស្ពី​ក​ឃឺ​តូច​មួយ​សោះ។

ម្យ៉ាង​ក៏​ដឹង​ក៏​មិន​ហ៊ាន​បើក​ខ្លាំង​ដែរ​អា​មនុស្ស​ពុង​តា​ចាប់ផ្ដើម​សប្បាយ​មក​ប្រាប់​ពីរ​ថ្ងៃ​ម្ដង​អត់​អី​ទ្រាំ​តាម​បន្ថយ​ដល់​ម៉ោង​៦​ប្រាប់​ម្ដងទៀត​ម៉ោង​៨​ប្រាប់​ម្ដងទៀត​ដល់​សល់​៨​នាទី​មុន​ម៉ោង​១១​យប់​មានអី​គាត់​មកទៀត​មែនមាន​ណា​ផ្ទុះ​បណ្ដោយ​។

នាង​បញ្ជាក់ថាខ្ញុំ​និង​ក្រុមការងារ​និង​មេ​មក​ដើរលេង​ពួក​ខ្ញុំ​មក​សប្បាយ​ដើម្បី​សំរាកកាយ​សំរាក​ចិត្ត​មិនមែន​មក​ខ្សឹប​គ្នា​និយាយ​ឬក៏​មក​ដើរលេង​ធម្មតា​ព្រោះ​ខាង​ខ្ញុំ​បាន​ប្រាប់​មុន​ហើយ​មុន​មក​តែមាន​ណា​មក​ធ្វើ​អោយអស់​អារ​ម្ម​ណ៍​សប្បាយ​តាំង​ដំបូង​បើក​កម្មវិធី​យី​ធ្វើ​ដូច​ទៅលេង​រាល់ថ្ងៃ​តែ​១​យប់​សោះ។

យ៉ាងនាមិញ Moly resort នេះ​ដូចជា​ធ្វើ​ជ្រុល​ពេក​ហើយ​មាន​ណា​មេ​ខឹង​ខ្លាំង​បង់លុយ​បន្ទប់​រើចេញ​ទាំងយប់​ហើយ​បុគ្គលិក​ខ្លះ​គ្នា​ស្រវឹង​ផង​អី​ផង​ខំ​ងើប​ទៅ​ត្រលប់មក​ភ្នំពេញ​ទាំងយប់​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​លើក​ទី​១​ហើយ​ដែល​ជួប​កន្លែង​ចឹ​ង​ខំ​ថតរូប​ស្អាតៗ​អោយគេ​ឃើញ​អោយគេ​មក​ថត​មកលេង​កន្លែង​គាត់​អោយ​ល្បី​មិនគួរណា​ខាង​គាត់​លេង​ម៉ា​ក្បាច់​ដាច់​ផ្ញារ​ម៉ង​។

ជាក់ស្តែង ហួសចិត្ត​ចង់​ប្រាប់​ទៅដល់​បងប្អូន​ទាំងអស់​បើ​ចង់​មកលេង​កន្លែង​ Moly resort នៅ​សូម​មក​ធម្មតា​បែប​ស្ងាត់​កុំមក​ឡូឡា​ឬក៏​ចង់​ធ្វើ​បែប​កម្មវិធី​ពី​សេស​អី​បា​ច់មក​ទេ​នាំ​តែ​ខកចិត្ត​ដូច​ខាង​ N22 klinik យើង​ខ្ងុំ​ទេ​ព្រោះថា​គេ​មិនអោយ​ស្រែក​ឡូឡា​ហាម​គ្រប់យ៉ាង​ហឺ​ម​ស្ដាយ​មិនគួរ​មាន​កន្លែង​ល្អ​តែ​ខ្វះ​អ្នកគ្រប់គ្រង​ល្អ​ចឹ​ង​សោះ​ទៅហើយ​ខកចិត្ត​ស្ដាយ​សាហាវ​ណាស់​៕​ ប្រភព៖តារា

Leave a Reply