រហូតដល់ម៉ោង ៨:០០ នាទីព្រឹក ថ្ងៃទី ៨ ឧសភា ២០២០ កម្ពុជាពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩ ចំនួន ១២២ ករណីដដែល និង មិនមានករណីជាសះស្បើយថ្មីទេ ។
ដូច្នេះករណីជាសះស្បើយចាស់សរុបមានចំនួន ១២០ នាក់ដដែល ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន ២ នាក់ប៉ុណ្ណោះ ។
ក្នុងចំណោមអ្នកដែលនៅមន្ទីរពេទ្យទាំងពីរនាក់រួមមាន ស្ត្រីនៅខេត្តបន្ទាយមានជ័យ ជនជាតិខ្មែរ វ័យ ៣៦ឆ្នាំ និងបុរសខ្មែរវ័យ ៧៤ឆ្នាំនៅកំពង់ឆ្នាំង ។
ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និង ពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ ១៩ ដ៏ខ្លាំងក្លានៅឡើយ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕