ពិតជាកំសត់ណាស់ លោកយាយអាយុ72ឆ្នាំ​ នឹងលោកតាអាយុ80ឆ្នាំជាង អង្គុយសុំទាន ដើម្បីយកលុយទៅចិញ្ចឹមកូនម្នាក់ នឹងចៅពីរនាក់

យោងតាមរយៈគណនី ហ្វេសប៊ុក លោក K01 ដែលបានបង្ហោះ កាលពីប៉ុន្មានម៉ោងមុននេះ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ស្ដីអំពីទិដ្ឋភាពលោក តា និងលោក យាយ ដែលមានវ័យចាស់ជរាទៅហើយ អង្គុយសុំទាន តាមបណ្ដាយផ្លូវ ៥៨B ក្នុងរាជធានីភ្នំពេញ ដោយបានថវិកាបន្ដិចបន្ដួច យកមកចិញ្ចឹមជីវិត។


ក្នុងនោះដែរ លោក យាយ គាត់បាននិយាយរៀបរាប់ឱ្យដឹងថា៖”រាល់ថ្ងៃលោក យាយ អង្គុយសុំទាន ពីរនាក់តាបានប្រាក់ប្រហែល ២មុឺន-៣មុឺនរៀល ថ្ងៃខ្លះក៏បាន៥មុឺនរៀល ព្រោះតែក្ដីអាណិតអាសូររបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់”។

លោក យាយ បន្ដទៀតថា៖”គាត់មានកូនប្រុសម្នាក់ តែដោយសារតែមានរបួសត្រង់ក្បាល បណ្ដាធ្វើឲ្យគ្នា ក្លាយទៅជាមនុស្សមានជំងឺសរសៃប្រសាទ។

បច្ចុប្បន្នគាត់ ជួលផ្ទះគេរស់នៅ ដោយក្នុងមួយខែ ៦០ដុល្លារ ហើយត្រូវចិញ្ចឹមចៅស្រីចំនួន២នាក់ថែមទៀតផង ព្រោះតែកូនប្រុសរបស់គាត់ជំងឺបសរសៃប្រសាទ និងប្រពន្ធរបស់គេ បែរជារត់ចោលទៅរួមរស់ជាមួយអ្នកដទៃ”។

ក្រោយពេលបានស្ដាប់ការរៀបរាប់របស់លោក យាយ រួចមក លោក K01 ក៏បានជូនថវិកាចំនួន ២មុឺនរៀល ទុកសម្រាប់លោក យាយ និងលោកតា ទិញគ្រឿងបរិភោគដែលគាត់ចង់ពិសារ ហើយលោក K01 និងខិតខំស្វែងរកជំនួយបន្ថែមទៀត ដើម្បីយកមកជូន លោកតា លោក យាយ


ដើម្បីអាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់គាត់ បានមួយកម្រិត។ ក្នុងនោះដែរ លោក K01 ក៏បានភ្ជាប់សារមួយឃ្លាថា៖”បើបងប្អូនជួបគាត់ ជួយគាត់ផងតិចតួចមិនសំខាន់ទេ ជួបលោកយាយអាយុ ៧២ឆ្នាំនឹងលោកតា អាយុ៨០ឆ្នាំជាង អង្គុយសុំទាន ចិញ្ចឹមកូនម្នាក់ នឹងចៅពីរនាក់ នៅក្បែរហាង លក់ឡាន K01 ពិតជាកំសត់ណាស់”។


សូមទស្សនាវីដេអូខាងក្រោម

Leave a Reply