ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក!​ធ្លាយ​សារ​​សំឡេង​នាយ ចឺមសុំ​ស្រលាញ់ សុខ ពិសី

ភ្នំពេញ​ ៖​ មានការ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈដែល​នៅ​សុខៗ​ ក៏​ស្រាប់តែ​បែកធ្លាយ​សារ​សំឡេង​របស់​តារាចម្រៀង​វ័យក្មេង​នាយ ចឺម ផ្ញើ​សារ​ទៅ​តារា​ស្រី​រៀមច្បង​ កញ្ញា សុខ ពិសី ដើម្បី​សារភាព​ពី​ក្តី​ស្រលាញ់​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ​សោះឡើយ​។​


តាមរយៈ​សារ​​សំឡេង​របស់​តារា​ចម្រៀង​រួម​ទ្រនំ​សាន់​ដេ​ នាយ​ចឺម ផ្ញើ​ទៅ​កញ្ញា សុខ ពិសី នោះ​ គឺ​បាន​និយាយ​ដោយ​ខ្លី​ថា សុខ ពិសី បង​ស្រលាញ់​អូន។​ ប៉ុន្តែ​តាមរយៈ​ខ្លឹមសារ​របស់​ នាយ ចឺម នេះ​ដែរ​ ភ្លាមៗ​នោះ​ត្រូវបាន​សាមីខ្លួន​កញ្ញា សុខ ពិសី បាន​ឆ្លើយ​បដិសេធ​ចំពោះ​ការ​សារភាព ​នៃ​ក្តី​ស្រលាញ់​របស់​នាយ ចឺម ផង​ដែរ​។​

កញ្ញា សុខ ពិសី បាន​ឆ្លើយតប​សារ​ភ្ជាប់​ជាមួយ​​សំឡេង​របស់​នាយ ចឺម ដែល​សុំ​ស្រលាញ់​ខ្លួន​ដូច្នេះ​ថា​ រវាង​នាង ​និង​នាយ ចឺម គឺ​មិនអាច​ភ្ជាប់​សម្ពន្ធភាព​ស្នេហា​ជាមួយគ្នា​បាន​នោះឡើយ ​ព្រោះថា​រវាង​អ្នក​ទាំងពីរ​ខុស​ជំនាន់​គ្នា​។ ពិសី បានបញ្ជាក់​សារ​ដោយ​ខ្លី​ថា យើង​ខុស​ជំនាន់​គ្នា​ណា ចឺម។​

ជាមួយគ្នា ​នៃ​ការ​ទម្លាយ​សារ​របស់​តារា​ចម្រៀង​ និង​ជា​អតីត​តារា​កំប្លែង​នាយ ចឺម ខាងលើនេះ​បាន​ធ្វើ​ឲ្យ​មហាជន​ និង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួនធំ​បង្ហាញ​ការភ្ញាក់ផ្អើល​ ហើយ​ចោទ​ជា​សំនួ​រថា​ នេះ​ជា​ចេតនា​របស់​នាយ ចឺម ឬ​គ្រាន់តែ​ជា​និយាយ​លេង​ជាមួយ​តារា​រៀមច្បង ​កញ្ញា សុខ ពិសី?​។​

កម្ពុជា​ថ្មី​ នៅ​រសៀល​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២០​ បាន​ព្យាយាម​ទំនាក់ទំនង​ដើម្បី​សូម​ការសួរនាំ​ពី​តារាចម្រៀង​នាយ ចឺម ដែរ​ តែ​មិនអាច​ទាក់ទង​បានឡើយ​។ ​ចំណែកឯ​តារាចម្រៀង​ស្រី​រូប​ស្រស់​កញ្ញា សុខ ពិសី ក៏​មិនអាច​ភ្ជាប់​ការទាក់ទង​តាម​បណ្ដាញ​សង្គម​បាន​នៅឡើយ​ដែរ​ជុំវិញ​ករណី​ខាង​លើ​នេះ​។

Leave a Reply