ញាក់សាច់! ថ្ងៃនេះ ឡើងផ្ទះជិត១លានដុល្លារ របស់កែវ វាសនាហើយ ស្អាតកប់សាហាវ…

ប្រិយមិត្តដែលនិយមតាមដានពី ជីវិតក្រៅឆាករបស់ តារាចម្រៀងប្រុសសម្លេងមានទឹកដម លោក​ កែវ វាសនា ច្បាស់ជាបានដឹងរួចហើយថា រូបលោក និងគ្រួសារ មានជីវភាពកាក់កបកម្រិតណា មានទាំងឡានទំនើប ផ្ទះវីឡាធំស្កឹមស្កៃ ថែមទាំង ជីវិតគ្រួសារ ដ៏មានសុភមង្គលផងដែរ។

លើសពីនេះ កន្លងមក តារារូបនេះ ទើបតែបើកបង្ហាញផ្ទះវីឡាធំស្កឹមស្កៃ មានតម្លៃរហូតដល់ទៅ ៨០ម៉ឺនដុល្លារឯណោះ ដែលទិដ្ឋភាពខាងក្នុងពិតជាប្រណីត មានការរៀបចំដេគ័រយ៉ាងប្លែកភ្នែក ឃើញហើយគួរឲ្យចង់រស់នៅណាស់។

យ៉ាងណាមិញ មកទល់នឹងថ្ងៃនេះដែរ គឺជាថ្ងៃជោគ ថ្ងៃជ័យវេលាល្អ សម្រាប់ក្រុមគ្រួសារ កែវ វាសនា ទាំងមូល ដោយបានប្រព្រឹត្តិកម្មវិធី​សូត្រមន្តឡើងផ្ទះថ្មី ជួបជុំជាមួយគ្រួសារទាំងសងខាង។

លើសពីនេះ ទោះបីជា ពិធីទាំងមូល មានតែក្រុមគ្រួសារ មិនសូវធ្វើធំដុំក៏ពិតមែន តែបើមើលតាមរយៈរូបថតដែលភរិយា កែវ វាសនា បានបង្ហោះក្នុងហ្វេសប៊ុក ពិតជាពោរពេញដោយសុភមង្គលខ្លាំង ដោយសមាជិកនីមួយៗ ប្រកបដោយស្នាមញញឹម ពេញចិត្តរីករាយខ្លាំងណាស់៕អត្ថបទ​​៖ khmerload ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply