ឃើញបង្អួតគ្នា សម្ភារៈប្រេនៗ ចំណាយលើសចំណូល លទ្ធផលចុងក្រោយ ស្រីស្អាតម្នាក់នេះដាច់ចិត្តចេញឆក់ផ្ទាល់

(ភ្នំពេញ)៖ នៅកាលពីថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២០ អ្នកឆក់កាបូបចំនួន ៣ នាក់ស្រី ២ នាក់និងបុរសម្នាក់ត្រូវបានបញ្ជូនទៅតុលាការនៅភ្នំពេញ។ *ទី១៖ ឈ្មោះ លន់ និស្សិតនុឃុន ភេទប្រុស អាយុ២៦ឆ្នាំ *ទី២៖ ឈ្មោះ ខាន់ ស្រីកា ហៅកាត់ ហៅនីតា ភេទស្រី អាយុ២០ឆ្នាំ *ទី៣៖ ឈ្មោះ សែន លីណា ភេទស្រី អាយុ២២ឆ្នាំ។

សូមរំលឹកផងដែរថានៅកាលពីថ្ងៃទី ២ ខែឧសភាឆ្នាំ ២០២០ វេលាម៉ោង ០១ និង ២០ នាទីរសៀលជនសង្ស័យទាំង ៣ នាក់បានឆក់កាបូបពីមនុស្សមួយចំនួននៅក្នុងរ៉ឺម៉កកង់បីនៅផ្លូវ ៥៩៨ សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញហើយត្រូវបានប៉ូលីសចាប់ខ្លួននៅថ្ងៃដដែល៕

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា LyLy Cambodia បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ « សង្គមមួយដែលពង្វក់ បង្អួតគ្នា ប្រេនៗ ពេក ចាយលើសពីជីវភាពឬចំណូលចូលតិចជាងចំណាយ! លទ្ធផលចុងក្រោយ ស្រីស្អាតម្នាក់នេះដាច់ចិត្តចេញឆក់ផ្ទាល់! » ៕

Leave a Reply