ធ្លាប់ញុំាទេ? ដើមទំពាំងព្រិច ជាអន្លក់ ឬ បន្លែដ៏ឆ្ងាញ់បំផុតរបស់អ្នកខេត្តឧត្តរមានជ័យ

ឱ្យតែរដូវស្សាចូលមកដល់ ធនធានធម្មជាតិ ជីវៈចម្រុះ បានដុះលូតលាស់យ៉ាងល្អ នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ។ ក្នុងចំណោម ជីវចម្រុះទាំងនោះ ដើមទំពាំងព្រិច ក៏បានដុះលូតលាស់យ៉ាងល្អផងដែរ ដែលប្រជាពលរដ្ឋនៅក្បែរៗតំបន់នោះ  បាននាំគ្នាទៅកាត់ដើម្បីយកមកធ្វើជាបន្លែ តាមតម្រូវការ ។

ដើមទំពាំងព្រិច (Forest bamboo shoot ) នេះ គឺគេអាចយកវា ទៅធ្វើបន្លែ ទៅតាមមុខម្ហូបបានជាច្រើមុខ ដូចជា  ធ្វើអន្លក់(ទឹកគ្រឿង) ចុចប្រហុកជាមួយម្ជូរក្រសាំង ស្ងោរទំពាំង ឆា សម្លប្រហើរ សម្លខ្ទិះដូង ខជើងជ្រូក-ល- ជាដើម ។

ក្រៅពីធ្វើមុខម្ហូបសម្រាប់មនុស្ស ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនហើយនោះ ទំពាំងព្រិច ក៏ជាចំណីសម្រាប់សត្វព្រៃដូចជា: សត្វទន្សោង សត្វឈ្លូស ជ្រូកព្រៃ ដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្តរមានជ័យ នោះផងដែរ ៕

Leave a Reply