ខ្លាំងបាត់! ខឹងរឿងប៉ូលីសផាកពិន័យអស់ជាង១០ម៉ឺនរៀល បុរសចិត្តខ្លាំងម្នាក់ដុតម៉ូតូខ្លួនឯងចោលនៅកន្លែងផាកពិន័យតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើល (មានវីដេអូ)

រហូតមកដល់រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ពលរដ្ឋដែលបានដុតម៉ូតូចោល កាលពីថ្ងៃដំបូងនៃការបើកឆាកចុះផាកពិន័យជាលក្ខណៈទ្រង់ទ្រាយធំតាមសារាចរណ៍ ណែនាំរបស់ថ្នាក់លើ មិនបានចូលខ្លួន សុំទោមការណែនាំរបស់អាជ្ញាធរខេត្តប៉ៃលិននោះឡើយ ដោយបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ខណ:នគរបាលចុះដាក់កម្លាំងតាមគោលដៅ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មី ស្រាប់តែជនសង្ស័យជិះម៉ូតូចាស់១គ្រឿង អត់មានមួកសុវត្ថិភាព អត់ស្លាកលេខ អត់កញ្ចក់ ត្រូវនគរបាលធ្វើការផាកពិន័យអស់ជាង១០ម៉ឺនអត់មានលុយឲ្យ ក៏ដុតម៉ូតូចោលបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។

ប្រភពព័ត៌មានបានឱ្យដឹងថាពលរដ្ឋដែលដុតម៉ូតូ មានឈ្មោះ ដូង វិឆ័យ ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំនើតរស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានដុតម៉ូតូចាស់១គ្រឿង គ្មានកញ្ចក់ គ្មានស្លាកលេខ គ្មានកុងទ័រ និងអត់មួកសុវត្ថិភាព ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើតាមប្រភពព័ត៌មានពីលោក ង៉ែត ទូច ជាមេភូមិទួលខ្ពស់ ត្រូវជាឪពុកក្មេក បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ជនសង្ស័យជាកូនប្រសាររបស់គាត់ បានដុតម៉ូតូចាស់១គ្រឿង ដោ យសារតែនៅវេលាម៉ោង៦ព្រឹកថ្ងៃកើតហេតុ កូនប្រសាររបស់គាត់ បានជិះម៉ូតូស៊េរីឆ្នាំ១៩៩៧ចាស់ មានតែដែកសុទ្ធ ដែលទិញក្នុងតម្លៃ១៣ម៉ឺនរៀល ហើយមិនទាន់បានឱ្យប្រាក់គេគ្រប់នៅឡើយទេ ។

គាត់បន្តទៀតថា នៅព្រឹកថ្ងៃនោះ រូបគេ បានជិះម៉ូតូតាមបណ្តោយផ្លូវនោះ ត្រូវបាននគរបាលស្ទាក់ចាប់ ហើយឃើញម៉ូតូផ្សេងទៀត អត់មួក អត់កញ្ចក់ដែរ តែត្រូវគេបើកឱ្យធ្វើដំណើរទៅមុខធម្មតា ទើបកូនប្រសាររបស់គាត់ខឹងចិត្ត ក៏ដុតម៉ូតូចោលតែម្តង បណ្តាលឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ ប៉ុន្តែ រហូតមកដល់ពេលនេះ រូបគេបានរត់គេចខ្លួន ទៅខេត្តផ្សេង ដោយមិនចូលខ្លួនមកសុំទោសនោះឡើយ ហើយខាងលោកក៏ខំប្រឹងពន្យល់ឱ្យកូនប្រសាររបស់ខ្លួន កុំបន្តលាក់ខ្លួនបែបនេះទៀត ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីជនសង្ស័យដុតម៉ូតូចោ លភ្លាមៗ អភិបាលខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល បានហៅឪពុកម្តាយមកណែនាំនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដែរ ដោយសុំឱ្យជនសង្ស័យចេញមុខសុំទោសនគរបាល ឱ្យបានមុនរយ:ពេល៧ថ្ងៃ បើពុំដូច្នោះទេ នឹងឱ្យនគរបាលចាត់ការតាមផ្លូវច្បាប់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក រី តារា អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ជន សង្ស័យ ដែលដុតម៉ូតូផ្កើននឹងច្បាប់ចរាចរណ៍ថ្មីកាលពីប៉ុន្មានថ្ងៃមុន មិនទាន់ចូលមកសុំទោសនគរ បាលនៅឡើយទេ ដោយសល់តែពេល២ថ្ងៃទៀតប៉ុណ្ណោះ ។

លោកបន្តទៀតថា បើជនសង្ស័យខាងលើនៅតែរត់គេចខ្លួនមិនព្រមចូលសារភាព និងសុំទោសកំហុសរបស់ខ្លួនទៀត ខាងលោកនឹងរៀបចំសំនុំរឿងបញ្ជូនទៅ ខាងលើឱ្យចាត់ការតាមនីតិវិធី ៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply