ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់តារា មានប្រជាប្រិយភាព Tik Tok សុខា សុខា ដែលកំពុងពេញនិយមក្នុងបណ្តាញសង្គមមួយនេះនាពេលបច្ចុប្បន្ននេះដោយឡែកនៅថ្ងៃនេះ ខុសប្លែកពីរាល់ដង ដោយសុខា ថ្ងៃនេះបានតែងខ្លួនជាស្រីវិញ
ដែលធ្លាប់ឃើញរាល់ដងជាមនុស្សប្រុសបើតាមប្រវត្តិត្រួសរបស់សុខា ឈ្មោះពិតគឺ ថន សុខា មានអាយុ ២៥ ឆ្នាំ មានបងប្អូន៥នាក់ សុខាជាកូនពៅសុខាគឺជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយសុខាត្រូវមករស់នៅជាមួយមីងនៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយតិចតួច នៅផ្ទះ ។
សុខាជាក្មេងស្រីមានអត្ថចរិកមនុស្សប្រុស ហើយស្រលាញ់ស្រីដូចគ្នា អត្ថចរិករបស់សុខាជាមនុស្សប្រុសគឺមានតាំងពីតូចមិនអាចកែបានចរិកជាប្រុសខ្លួនជាស្រីបានឡើយសុខាគាត់សិក្សាបានតិចតួចណាស់ ហើយជាក្មេងកំព្រាដែលខ្វះភាពកក់ក្តៅ ។
នេះបើតាមគណនេយ្យហ្វេសបុករបស់លោកអ៊ឹម ជីវ៉ា នៅមុននេះបន្តិចបានបង្ហោះយ៉ាងដូច្នេះថា ៖ អីយ៉ា ពិតជាប្លែកមែនសុខា សុខាតារាTik Tok ប្រែជាមនុស្សស្រីស្អាតហើយ មើលហើយស្អាតបែកភ្នែក !
ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំសុខា សុខា មកកែខ្លួនអោយក្លាយជាស្រីស្អាត។សូមអរគុណម្ចាស់ក្រុមហ៊ុន ផលិតផល ស្ពាយបាញ់សម្លាប់មេរោគ U well ដែលបានឧបត្ថម្ភផ្តាច់មុខ ក្នុងការផលិតកម្មវិធី និងវិដេអូខ្លីៗ និងសូមអរគុណ Beauty Lounge salon នៅខាងជើងផ្សាទួលគោកដែលបានផាត់មុខធ្វើសក់អោយ សុខា ។ ដោយក្តីគោរពអំពីខ្ញុំ
