ខប់ៗតែម្តង ! ថ្ងៃឡើងវីឡាជិត១លានដុល្លារ របស់កែវ វាសនាហើយ ស្អាតកប់សា ហា វ

ភ្នំពេញ៖ប្រិយមិត្តជាពិសេសមិត្តយុវវ័យពិតជាស្គាល់ តារាចម្រៀងប្រុសសម្លេងមានទឹកដម លោក​ កែវ វាសនា ច្បាស់ជាបានដឹងរួចហើយថា រូបលោក និងគ្រួសារ មានជីវភាពកាក់កបកម្រិតណា មានទាំងឡានទំនើប ផ្ទះវីឡាធំស្កឹមស្កៃ ថែមទាំង ជីវិតគ្រួសារ ដ៏មានសុភមង្គលផងដែរ។

យ៉ាងណាមិញ មកទល់នឹងថ្ងៃនេះដែរ គឺជាថ្ងៃជោគ ថ្ងៃជ័យវេលាល្អ សម្រាប់ក្រុមគ្រួសារ កែវ វាសនាទាំងមូល ដោយបានប្រព្រឹត្តិកម្មវិធី​សូត្រមន្តឡើងផ្ទះថ្មី ជួបជុំជាមួយគ្រួសារទាំងសងខាង។

កន្លងមក តារារូបនេះ ទើបតែបើកបង្ហាញផ្ទះវីឡាធំស្កឹមស្កៃ មានតម្លៃរហូតដល់ទៅ ៨០ម៉ឺនដុល្លារឯណោះ ដែលទិដ្ឋភាពខាងក្នុងពិតជាប្រណីត មានការរៀបចំដេគ័រយ៉ាងប្លែកភ្នែក ឃើញហើយគួរឲ្យចង់រស់នៅណាស់។

លើសពីនេះ ទោះបីជា ពិធីទាំងមូល មានតែក្រុមគ្រួសារ មិនសូវធ្វើធំដុំក៏ពិតមែន តែបើមើលតាមរយៈរូបថតដែលភរិយា កែវ វាសនា បានបង្ហោះក្នុងហ្វេសប៊ុក ពិតជាពោរពេញដោយសុភមង្គលខ្លាំង ដោយសមាជិកនីមួយៗ ប្រកបដោយស្នាមញញឹម ពេញចិត្តរីករាយខ្លាំងណាស់៕

Leave a Reply