សឹងមិនជឿ!ក្រោយ ពេជ្រ សោភា ទម្លាយការពិតខ្លះៗកាលចូលសិល្បៈដំបូងត្រូវគេធ្វើបាបទម្រាំបានល្បី!(មានវីដេអូ)

ភ្នំពេញ៖ ដូចប្រិយមតិ្តបានដឹងហើយថា តារាចម្រៀងល្បីឈ្មោះអ្នកនាងពេជ្រ សោភា បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ទម្រាំតែបានល្បីមកទល់នឹងពេលបច្ចុប្បន្ន ប្រែជីវភាពរបស់ខ្លួនពីលំបាក មកជាធូរធារជាងមុនឆ្ងាយតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះក៏បានទម្លាយរឿងខ្លះៗកាលចូលសិល្បៈដំបូង​ខណៈពេលបច្ចុប្បន្នកំពុងតែរស់នៅក្នុងស្ថានភាពមួយដែលល្អជាងមុន មានអាហារហូបល្អៗ និងប្រើប្រាស់របស់ថ្លៃៗ ដោយនាងបានធ្វើការរៀបរាប់ទាំងទឹកភ្នែក និងធ្វើឲ្យហ្វេនជាច្រើនពិតជាអាណិតនាងដែលបានជួបរឿងបែបនេះ។

តាមរយៈវីដេអូមួយនេះ នាងបានធ្វើការរៀបរាប់ថា នាងពិតជាស្រណោះកាលចូលសិល្បៈដំបូង ដោយហាក់ដូចជាមានគេធ្វើបាបខ្លាំង ស្របពេលដែល១សប្តាហ៍នាងសឹងតែគ្មានបានឡើងឆាក បានត្រឹមតែអង្គុយក្រោយឆាកតែប៉ុណ្ណោះ ទោះបីជានាងទទួលបានតែ៥ដុល្លារក្នុងមួយលើកយ៉ាងណាក្តី។

មិនត្រឹមតែប៉ុណ្ណោះនាងបន្ថែមទាំងទឹកភ្នែកថា ហេតុអ្វីបានជាធ្វើបាននាងម្ល៉េះ សូម្បីតែខ្លួនស្លៀកពាក់អាវជជ្រុះឡើងឆាកក៏មិនចង់ឲ្យឡើងផង។

ក្រោយពីបានស្តាប់ការបង្ហើបពីតារារូបនេះរួច បានធ្វើឲ្យហ្វេនពិតជាសរសើរដល់នាង ដែលមានការតស៊ូខ្លាំងបែបនេះ ទម្រាំបានក្លាយទៅជាតារាល្បី លើសពីនេះនាងក៏នឹងត្រៀមទម្លាយរឿងបន្ថែមទៀត ដូច្នោះខ្មែរឡូត នឹងធ្វើការបកស្រាយជាបន្តទៀត៕ សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖


សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

Leave a Reply