ជាង ២០ ថ្ងៃហើយកម្ពុជាមិនមានករណីថ្មី នៃកូវីដ ១៩ ឡើយ តែបារម្ភអ្នកជំងឺខ្មែរទាំង ២ នាក់ មិនទាន់ជាទេ

រហូតដល់ម៉ោង​ ៨ និង នាទី ៣០ ព្រឹក ថ្ងៃទី​៧ ខែឧសភា​ ២០២០ នេះ កម្ពុជាពុំរកឃើញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយើងងមានករណីជំងឺកូវីដ១៩​ ចំនួន​ ១២២ ករណី​​ដដែល​ និង មិនមានករណីជាសះស្បើយយថ្មី​ទេ​ ។

ដូច្នេះករណីជាសះស្បើយចាស់សរុបមានចំនួន ១២០ នាក់ដដែល ស្លាប់គ្មាន​ និង អ្នកជំងឺនៅសល់សម្រាកព្យាបាល​នៅពេទ្យចំនួន​ ២ នាក់​ប៉ុណ្ណោះ​ ។ ក្នុងចំណោមអ្នកដែលនៅមន្ទីរពេទ្យទាំងពីរនាក់រួមមាន ស្ត្រីនៅខេត្តបន្ទាយមានជ័យ ជនជាតិខ្មែរ វ័យ ៣៦ឆ្នាំ និងបុរសខ្មែរវ័យ ៧៤ឆ្នាំនៅកំពង់ឆ្នាំង ។

ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និង ពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ ១៩ ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ៕

Leave a Reply