បើយោងតាមទំព័រហ្វេសប៊ុកលោកផែង វណ្ណៈ បានសរសេរនិងមានជាមួយរូបភាព ដោយមានខ្លឹមសារអោយដឹងថា៖ «ចាប៉ីរឹតតឹងពេកដាច់ខ្សែ អ្នកនៅភ្នំពេញយកឡានទៅធ្វើស្លាកលេខក៏ត្រូវដឹកទៅដែរ ចំណែកអ្នកនៅតាមខេត្តមកទិញឡាននៅភ្នំពេញ ពេលយកទៅខេត្តវិញត្រូវជួលរថយន្តដឹកដូចគ្នា
បេីមិនដូច្នេះទេ សមត្ថកិច្ចចាប់ផាកកពិន័យ ១លាន ២សែនរៀល ព្រោះបេីកបរលេីដងផ្លូវគ្មានស្លាកលេខ ។
ករណីនេះជួបបញ្ហាប្រឈមច្រើន បង្ករការស្មុគ្រស្មាញដល់ប្រជាពលរដ្ឋខ្លាំងណាស់ សមត្ថកិច្ចគួរពិចារណាឡេីងវិញ និងគួរកំណត់ថា តេី រថយន្ដទេីបនឹងទិញ មានសំបុត្រនាំចូលថ្មីៗ និង មានសំបុត្រពីឃ្លាំង គួរមានពេលប៉ុន្មានថ្ងៃ ដេីម្បីទៅធ្វើស្លាកលេខ ?
៣ថ្ងៃ ឬ ៥ ថ្ងៃ ?»។ ការធ្វើបែបនេះ ដោយសារតែកាលពីថ្មឺៗកន្លងទៅ ប្រជាពលរដ្ឋ មួយចំនួនធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ ខណៈដែលទើបនឹងទិញឡានថ្មី ហើយបើកបរទៅផ្ទះ៕