មានរឿងអីចេះ សុខៗស្រាប់តែ លៀង ចាន់ឡា បង្ហោះរូបដ៏ក្រៀមក្រំមួយសន្លឹកនេះ ថែមទាំងភ្ជាប់សារដ៏ចាក់ដោតអារម្មណ៍មួយថា…

ប្រិយមិត្តជាច្រើន ច្បាស់ជាមិនទាន់ភ្លេចទេមើលទៅ កញ្ញា លៀង ចាន់ឡា ជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡង ក្នុង កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia។ បើទោះជា ចាន់ឡា មិនបានទទួលពានក៏ដោយ ក៏ប្រជាប្រិយរបស់អតីបេក្ខនារីរូបនេះនៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនទូទៅ។


ចំណែកព្រឹកមិញនេះ នាថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២០ គេប្រទះឃើញ ចាន់ឡា បានបង្ហោះរូបភាពដ៏ក្រៀមក្រំ ស្រក់ទឹកភ្នែកមួយសន្លឹក ព្រមទាំងភ្ជាប់សារដ៏ចាក់ដោតអារម្មណ៍មួយថា៖


“ពេលខ្លះ គេឃើញយើងយំ គេថាយើងចាញ់ ពេលគេឃើញយើងសើចសប្បាយ ធ្វើខ្លួនស្អាត គេថាយើងភ្លេចកំណើតដើម ពេលយើងធ្វើខ្លួនសាមញ្ញគេថាយើងធ្លាក់ ហើយអាក្រក់ រាល់ពាក្យសម្តីទាំងនេះ វាធ្វើអោយខ្ញុំតាំងចិត្តតស៊ូដើរទៅមុខ ហើយខ្ញុំមិនផ្គាប់ចិត្តអ្នកឯងទេ បើរវល់តែផ្គាប់ចិត្ត បានអង្ករណាដាំបាយហូប។


អ្នកមើលងាយខ្ញុំណាស់ ខ្ញុំរឹតតែខំប្រឹង ការយំមិនមែនមានន័យថា មនុស្សម្នាក់ហ្នឹងទន់ខ្សោយទេ ត្រូវចាំបើមនុស្សម្នាក់ហ្នឹងគេមិនចូលចិត្តយើងហើយទោះខំធ្វើល្អយ៉ាងណា ក៏គេថាអាក្រក់ដែរ តែមនុស្សដូចខ្ញុំ មិនចេះទ្រទេ បើរាប់អានខ្ញុំបាន ខ្ញុំក៏រាប់ បើថារាប់អានមិនបានទេ ok you win តែយ៉ាងណាក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលស្រលាញ់ និងចូលចិត្តរូបនាងខ្ញុំ ដោយមិនប្រកាន់ខ្មៅឬស បើស្អប់ខ្ញុំ កុំតាមដានខ្ញុំ អូសរំលងចោលទៅ ខ្ញុំសុំ”៕

Leave a Reply