មិនធម្មតា! គ្រាន់តែបន្ទប់គេង ញឹម ច័ន្ទថន ឡើងប្រណីតខ្លាំង…

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ជាបានស្គាល់ តារាស្រី កញ្ញា ញឹម ច័ន្ទថន ដែលជាតារាសម្ដែងដ៏មានប្រជាប្រិយភាព ជាមួយនឹងសមត្ថភាពសម្ដែងដ៏ល្អ ឥតខ្ចោះ ដែលបានធ្វើទស្សនិកជនជាច្រើន តែងតែមានការកោតសរសើរ ចំពោះនាង ផងដែរ។

មិនត្រឹមតែមាន សមត្ថភាពនៅក្នុងការងារសិល្បៈតែប៉ុណ្ណោះនោះទេ តារាស្រីរូបនេះ ថែមទាំងមានរករៀបចំខ្លួនយ៉ាងទាន់សម័យ ជាមួយនឹងការថែរក្សាសម្រស់ឲ្យនៅតែមានភាព​ស្រស់ស្អាត និងក្មេងជាងវ័យ លើសពីនេះទៅទៀត នាងក៏បានបើកបង្ហាញពីជិវិតផ្ទាល់ខ្លួន ដ៏ស្រស់បំព្រង ថែមទៀតផង។

កាលពីមុននេះបន្តិច កញ្ញា ញឹម ច័ន្ទថន បានបង្ហោះរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុក បើកបង្ហាញឲ្យឃើញពី ទិដ្ឋភាពនៅក្នុងបន្ទប់គេងផ្ទាល់ខ្លួនរបស់នាង ដែលមានការរៀបចំ និងតុបតែង បានយ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញយ៉ាងខ្លាំង ដែលធ្វើឲ្យហ្វេនៗជាច្រើនមានការចាប់អារម្មណ៍គ្រប់ៗគ្នា៕ សូមទស្សនារូបភាពខាងក្រោម៖​

Leave a Reply