ប្រិយមិត្តភាគច្រើន ប្រាកដជាបានស្គាល់ហើយនូវ ឧត្តមសេនីយ៍ ទី ចំរើនកុសល ដែលតែងតែបង្ហោះចែករំលែកចំនេះដឹងផ្សេងៗ ដូចជារឿងចរាចរណ៏ ហើយជាពិសេសមួយរយៈនេះ លោកតែងឈឺឆ្អាលជួយក្នុងរឿងសង្គមផងដែរ ។
ដោយឡែកនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហាញបើកមុខ បុគ្គលម្នាក់ដោយបានអោយប្រុងប្រយ័ត្ន អាចជាមនុស្សបោកប្រាស់ដោយសារតែ បុគ្គលដែលប្រើគណនី ហ្វេសប៊ុកឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ ចាន់ កុសល (អាចជាអាខោនក្លែងក្លាយ) នោះថាខ្លួនមានតួនាទីជាអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកព្រហ្មទណ្ឌកម្រឹតធ្ងន់ ប៉ុន្តែការសើបរបស់លោកមិនមានទេ។
យោងតាមខ្លឹមសារទាំងស្រុងរបស់លោក ដែលបានសរសេរអមជាមួយរូបភពប៉ុន្មានសន្លឹក បានអោយដឹងថា៖ «ខ្ញុំសូមជម្រាបថា បុគ្គលម្នាក់នេះបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ ចាន់ កុសល បានអះអាងប្រាប់ខ្ញុំថាខ្លួនមានតួនាទីជាអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកព្រហ្មទណ្ឌកម្រឹតធ្ងន់។ សូមបងប្អូនប្រជាពលរដ្ឋប្រយ័ត្តចាញ់បោកបុគ្គលរូបនេះ !!! ព្រោះថាអគ្គស្នងការងនគរបាលជាតិគ្មានឈ្មោះនេះទេ។
ជាមួយគ្នានេះ ខ្ញុំបាទស្នើសុំដល់សមត្ថកិច្ចជំនាញមេត្តាស្វែងរក បុគ្គលរូបនេះនិងចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ជៀសវាងមានប្រជាពលរដ្ឋចាញ់បោកនាំអោយខាតបង់ទ្រព្យសម្បត្តិដោយប្រការណាមួយ។ នាំគ្នាសែរបងប្អូន !!! សូមអរគុណ។»៕