ដោយយោងតាមឆាណែលយូធូបរបស់យោធាអាមេរិកមួយបានបង្ហោះនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះថា៖ នាវាដ៏ធំដែលមានឈ្មោះថា USS America ធ្វើប្រតិបត្តិការដើម្បីគាំទ្រដល់ការផ្ទុកយន្តហោះ និងមូលដ្ឋាននាវិកយន្តហោះច ម្បាំងយ៉ាងធំសម្បើមនៅសមុទ្រចិនខាងត្បូង។
នាវា យូអេសអេសអាមេរិក (LHA 6) ធ្វើប្រតិបត្តិការគាំទ្រដល់ការហោះហើររបស់យន្តហោះធន់ធ្ងន់។ ក្នុងនោះ អាមេរិចដែលជាប្រទេសនាំមុខគេនៃក្រុមធ្វើការវា.យប្រ.ហារនោះ Expeditionary Strikeជាក្រុមទី ៣១ នៃកងនាវាចរសមុទ្រកំពុងប្រតិបត្តិការនៅក្នុងកងនាវាចរទី ៧ របស់សហរដ្ឋអាមេរិកដើម្បី
បង្កើនអន្តរប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តនិងដៃគូហើយបម្រើជាកម្លាំងឆ្លើយតបនៃការត្រៀមខ្លួនដើម្បីការពារសន្តិភាពនិងស្ថេរភាពនៅឥណ្ឌូ – ប៉ាស៊ីហ្វិក៕ សូមទស្សនាវីដេអូនៅខាងក្រោម៖
សូមទស្សនាវីដេអូនៅខាងក្រោម៖