សោកស្តាយណាស់ «សុវណ្ណភូមិ» រោងល្ខោនស្បែកធំតែមួយគត់នៅភ្នំពេញ នឹងត្រូវបិទទ្វារហើយក្រោយដំណើរការ ២៦ ឆ្នាំ

រយៈពេលនៃការចាប់ដំណើរការប្រមាណជា ២៦ ឆ្នាំមកហើយ ដែលរោងល្ខោន «សុវណ្ណភូមិ» ដែលគេបានស្គាល់ថាជារោងល្ខោនស្បែកធំតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ តែគួរឱ្យសោកស្តាយកាលពីថ្ងៃទី ៤ ខែឧសភាកន្លងទៅនេះ នៅក្នុងគេហទំព័រផ្លូវការរបស់រោងល្ខោន «សុវណ្ណភូមិ» ដែលមានគណនី fb ឈ្មោះថា Sovanna Phum Art Association បានប្រកាសថារោងល្ខោននេះបានបិទទ្វារហើយ ។

នៅក្នុងនោះដែរ ការបញ្ជាក់ពីគេហទំព័រផ្លូវការរបស់រោងល្ខោន «សុវណ្ណភូមិ» ក៏បានជម្រាបពីមូលហេតុនៃការបិទទ្វារដូចនេះថា «ពេលនេះរោងល្ខោនសុវណ្ណភូមិបិទហើយ !!! សមាគមសិល្បៈសុវណ្ណភូមិ កើតក្នុងឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ ២០២០ អស់រយៈ ២៦ ដោយស្រឡាញ់ និង ថែរក្សាវប្បធម៌ដូនតា តែឥលូវមិនមានលទ្ធភាពថែបន្តទៀតបានទេ សមាគមសិល្បៈសុវណ្ណភូមិនឹងបិទរោងល្ខោនក្នុងពេលឆាប់ៗ» ។

នេះគឺជាដំណឹងមួយដែលគួរឲ្យសោកស្តាយបំផុតសម្រាប់សិល្បករបុរាណ និង យុវជនស្នេហាវិស័យវប្បធម៌បុរាណ ដែលទីតាំងធ្លាប់បានបង្កើតឡើង ក្នុងការបង្ហាញជូនដល់មហាជន និង ការបង្រៀនដល់បុគ្គលជាច្រើនឲ្យយល់ដឹងពីវប្បធម៌ របាំបុរាណត្រូវឈប់ដំណើរការបែបនេះ ។

គួរជម្រាបបន្ថែមដែរថា សមាគមសិល្បៈសុវណ្ណភូមិ និង រោងល្ខោន សុវណ្ណភូមិ ត្រូវបានបង្កើតឡើងដោយលោក ម៉ាន់ កុសល តាំងពីឆ្នាំ ១៩៩៤ មក ហើយសមាគមសិល្ប់សុវណ្ណភូមិ និង រោងល្ខោន សុវណ្ណភូមិ បានរួមចំណែកយ៉ាងធំក្នុងការចែករំលែកនូវវប្បធម៌បុរាណខ្មែរ ទាំផ្នែកភ្លេងបុរាណ របាំបុរាណ ឧបរណ៍តន្ត្រីបុរាណ ហើយជាពិសេសនោះ ពីការបង្ហាញនូវល្ខោនស្បែកតូច និង ស្បែកធំដល់មហាជនផងដែរ ៕

Leave a Reply